ខ្មែរ​ក្រហម
ជាតិ
មេធាវី៖ សុខភាព​លោក​អៀង សារី​នៅ​តែ​មិន​ប្រសើរ
12, Mar 2013 , 1:21 pm        
រូបភាព
ជនជាប់​ចោទ​ អៀង សារី ក្នុង​សវនាការ​កន្លងមក រូបថត៖ សាលាក្តី
ជនជាប់​ចោទ​ អៀង សារី ក្នុង​សវនាការ​កន្លងមក រូបថត៖ សាលាក្តី
លោក​ អាង ឧត្តម សហ​មេធាវី​ជាតិ​​របស់​លោក​អៀង សារី  រូបថត៖ សាលាក្តី​
លោក​ អាង ឧត្តម សហ​មេធាវី​ជាតិ​​របស់​លោក​អៀង សារី រូបថត៖ សាលាក្តី​
៩​ថ្ងៃ​ហើយគិត​មក​ដល់​ថ្ងៃ​អង្គារ​ទី​១២​មិនា​នេះ​ដែល​ជនជាប់​ចោទ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ​អៀង សារី បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

សហមេធាវី​ជាតិ​ លោក អាង ឧត្តម​ដែល​អះអាង​ថា លោក​បាន​ទៅ​សួរសុខទុក្ខ​កូន​ក្តី​របស់​លោក​ជារៀង​រាល់​ថ្ងៃ​នោះ បាន​ប្រាប់​អោយដឹង​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​សុខភាព​លោក​អៀង សារី​មិន​បាន​ប្រសើរ​ឡើង​សោះ។

ថ្លែង​ប្រាប់​គេហទំព័រ​ថ្មីៗ លោក​មេធាវី​បាន​អត្ថាធិប្បាយ​យ៉ាងដូច្នេះ៖«​មើល​ទៅ​ នៅ​ធ្ងន់ធ្ងរ​ដដែល។ មិន​មាន​ភាព​ប្រសើរ​សោះ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​សុខភាព​គាត់»។

លោក​អៀង សារី​ត្រូវបាន​បញ្ជូន​មកមន្ទីរ​ពេទ្យ​កាល​ពី ថ្ងៃ​ទី៤​មិនា។ លោកមេធាវី​អាង ឧត្តម​ធ្លាប់​បានប្រាប់​ថា កូនក្តី​របស់​លោក​ចុងក្រោយ​នេះ ដែល​បរិភោគ​មិន​បាន មាន​អាការៈ​ហត់​ខ្លាំង និយាយមិន​បាន។

© រក្សាសិទ្ធិដោយ thmeythmey.com