ខ្មែរ​ក្រហម
ជាតិ
សពរបស់លោក អៀង សារី អាចនឹង​ត្រូវបញ្ជូនទៅម៉ាឡៃនៅថ្ងៃនេះ
14, Mar 2013 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អ្នក​ជំនាញ​កំពុង​ធ្វើកោសល្យ​វិច្ឆ័យ​លើ​សាកសព​របស់​លោក អៀង សារី នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​រក​មូល​ហេតុ​នៃការ​ស្លាប់​របស់​លោកកាលពី​ព្រឹក​ម៉ោង​៨ និង​៤៥​នាទី​ថ្ងៃនេះ។ ស្របពេល​ជាមួយ​គ្នា សហព្រះរាជ​អាជ្ញាកំពុងរៀប​ចំនីតិវិធី​​ប្រគល់​សាកសព​ដល់​ក្រុម​គ្រួសារ​ ដើម្បីយក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ។

សន្និសីទ​សារព័ត៌មាន​ទាក់​ទង​នឹង​ករណីនេះ នឹង​ត្រូវ​ចាប់ផ្តើម​នា​ពេល​បន្តិចទៀត៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com