ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម៖ បុគ្គលិក​ជាតិ​នឹង​ទទួល​បាន​ប្រាក់​ខែ​សម្រាប់ខែធ្នូ
14, Mar 2013 , 1:09 pm        
រូបភាព
លោក នេត្រ ភត្រា អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម
លោក នេត្រ ភត្រា អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម
ដោយ: ថ្មីៗ
លោក នេត្រ ភត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​បញ្ជាក់​ឲ្យ​ដឹងនៅ​ថ្ងៃនេះ ថា បុគ្គលិក​ជាតិទាំងអស់នឹង​ទទួល​បា​ន​ប្រាក់​ខែ​ប្រចាំ​ខែ​ធ្នូ​របស់​ខ្លួន​ ហើយ​ពួក​គេ​បាន​ព្រម​ព្រៀង​ចូល​ធ្វើការវិញ​នៅថ្ងៃ​ទី​១៨ ខែមីនា ខាងមុខ។


សាច់ប្រាក់នេះអាច​ដោះស្រាយ​បញ្ហា​របស់​បុគ្គលិក​ផ្នែក​ជាតិ​របស់​សាលាក្តី​ខ្មែរក្រហម ដែល​បាន​ធ្វើកូតកម្ម​ជាបន្តបន្ទាប់ ដោយ​សារតែពួក​គេ​ធ្វើការ​ដោយអត់ប្រាក់ខែ​អស់រយៈពេល​៣ខែមកហើយ។ ការ​ធ្វើកូតកម្មទាំងនេះ បាន​រំខាន​ដល់​ដំណើរ​សវនាការ ០០២ ជាបន្តបន្ទាប់។

បុគ្គលិក​ផ្នែកជាតិទាំងអស់នៅ​សាលាក្តីខ្មែរក្រហមមាន​២៨៧នាក់។ ក្នុងចំណោមនោះ មានតែ​១៧នាក់ប៉ុណ្ណោះ​ដែល​​ធ្វើការ​នៅអង្គភាពជនរងគ្រោះ​ដែល​ទទួល​បាន​ប្រាក់បៀរវត្ស​ធម្មតា​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់៕




© រក្សាសិទ្ធិដោយ thmeythmey.com