ពីនេះ ពីនោះ
ក្រមង៉ុយ ផ្តាំអ្នកចេះចិន ឬ យួន កុំឲ្យចោលខ្មែរ 10, Mar 2018 , 8:59 am
× ភ្នំពេញ៖ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ គឺជាកវីផ្នែកអប់រំដ៏ប៉ិនប្រសប់ម្នាក់នៅសម័យអាណាព្យាបាលបារាំង និងជាស្តេចឧបករណ៍សាដៀវដ៏ចំណានផងដែរ។ លោកបាននិពន្ធស្នាដៃជាច្រើនដូចជា៖ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្តីរម្លឹកដាស់តឿន និងពាក្យកាព្យប្រដៅជនប្រុស-ស្រីជាដើម។
កំណាព្យរបស់លោកថ្វីត្បិតតែបាននិពន្ធតាំងពីសម័យមុនក្តី ប៉ុន្តែ អត្ថន័យ និងអត្ថរស នៅតែបង្កប់ខ្លឹមសារអប់រំយ៉ាងជ្រាលជ្រៅ ដល់កុលបុត្រខ្មែរជំនាន់ក្រោយ។ មានឃ្លាមួយនៃច្បាប់ល្បើកថ្មី របស់លោកតាង៉ុយ បានផ្តាំដល់ជនជាតិខ្មែរដែលចេះភាសា វប្បធម៌ និងទំនៀមទម្លាប់របស់សាសន៍ចិន ឬយួន(វៀតណាមបច្ចុប្បន្ន) កុំឲ្យភ្លេចអ្វីដែលមានតម្លៃជារបស់ខ្មែរ។
[…]កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអឺត កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ។[…]
ប្រភព៖ «ច្បាប់ក្រមង៉ុយ» បោះពុម្ភឆ្នាំ១៩៧២ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
Tag:
ក្រមង៉ុយ
ច្បាប់ល្បើកថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com