ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​ប៉ោម​ពណ៌​បៃតង មាន​ជីវជាតិ​ហួស​ពី​ការ​ស្មាន​!!
11, Mar 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​គិតៗ​ទៅ ផ្លែ​ប៉ោម​មាន​ជីវជាតិ​ច្រើនណាស់​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​។ ជាក់​ស្តែក សម្រាប់​ផ្លែ​ប៉ោម​ពណ៌​បៃតង​វិញ វា​ផ្ទុក​ទៅដោយ​ជីវជាតិ​ប្រកបដោយ​តុល្យភាព ហើយក៏​ល្អ​បំផុត​សម្រាប់​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ បើសិនជា​ចង់​សម្រក​ទម្ងន់​បានសម្រេច និង​សុខភាព​ទូទៅ​ល្អ​។​


​ខាងក្រោម​នេះ​គឺជា​គុណ​តម្លៃ​នៃ​ជីវជាតិ​ដែលមាន​ក្នុង​ផ្លែ​ប៉ោម​ពណ៌​បៃតង ហើយក៏​អាចជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ជីវិត​កាន់តែ​ប្រសើ​ផងដែរ នៅពេល​អ្នក​បាន​ញ៉ាំ​វា​ជាប្រចាំ​៖

    គ្មាន​ជាតិ​ស្ករ ដូច្នេះ​ល្អ​បំផុត​សម្រាប់​ការជួយ​សម្រក​ទម្ងន់​
    មាន​ជាតិ​សរសៃ​ដ៏​ល្អ​មួយ​សម្រាប់​សម្រួល​ដល់​ចលនា​ពោះវៀន​
    មាន​ជាតិ​ទឹក​ខ្ពស់​ដែល​អាច​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​
    មាន​កាឡូរី និង​កាបូ​អ៊ី​ដ្រា​ត​ទាប ដែល​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​កាន់តែ​មាន​ប្រសិទ្ធភាព​
    ផ្ទុក​ទៅដោយ​វីតាមីន​ជាច្រើន និង​ជាតិ​រ៉ែ​មួយចំនួន ក្នុង​កម្រិត​មធ្យម​
    មិនមាន​អាស៊ីត​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ​វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង​
    មាន​អង់​ទី​អុកស៊ីដ​ង់ និង Phytochemicals មួយចំនួន​ដែល​ល្អ​ចំពោះ​សុខភាព​ទូទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com