ខ្មែរក្រហម
ជាតិ
អង្គជំនុំជម្រះបើកសវនាការលើលក្ខខណ្ឌសុខភាពរបស់ នួន ជា 22, Mar 2013 , 5:08 pm
![](https://image.thmeythmey.com/pictures/2013/03/22/thumb2/10_22.jpg)
×![]()
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសនៅថ្ងៃនេះថា បើកសវនាការមួយទាក់ទងនឹងលក្ខខណ្ឌវេជ្ជសាស្ត្រ និងសម្បទារបស់ជនជាប់ចោទ នួន ជា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ នាវេលា ម៉ោង ៩ ព្រឹក។
អង្គជំនុំជម្រះសាលាដំបូងនឹងស្តាប់របាយការណ៍ពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលត្រូវបានចាត់តាំង គឺលោកសាស្ត្រាចារ្យ ចន ខំបែល និងលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល។
បច្ចុប្បន្ន បន្ទាប់ពីការស្លាប់របស់អៀង សារី ក្នុងសំណុំរឿង០០២ គឺនៅសល់តែជនជាប់ចោទ នួន ជា វ័យ៨៦ឆ្នាំ និង ខៀវ សំផន វ័យ៨២ឆ្នាំប៉ុណ្ណោះ ដោយអ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាញឹកញាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com