កីឡាអន្តរជាតិ
អន្តរជាតិ
និស្សិត​អ៊ីរ៉ង់​ម្នាក់​ល្បីឈ្មោះ ហើយក៏​រងគ្រោះ​ព្រោះតែ​មុខ​ដូច Messi
10, May 2017 , 9:19 am        
រូបភាព
និស្សិតជនជាតិអ៊ីរ៉ងឈ្មោះ Reza Parastesh ដែលមានមុខមាត់ដូច Leonel Messi
និស្សិតជនជាតិអ៊ីរ៉ងឈ្មោះ Reza Parastesh ដែលមានមុខមាត់ដូច Leonel Messi
​និស្សិត​អ៊ីរ៉ង់​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​ប៉ុស្តិ៍​ប៉ូលិស ដោយសារតែ​រូបគេ​មានមុខមាត់ និង​រូបរាង​ដូចនឹង​កីឡាករ Lionel Messi ខ្លាំងពេក​។​


​កាលពី​ចុង​សប្តាហ៍​កន្លងទៅ មាន​មនុស្ស​ជាច្រើន​ក្នុង​ទីក្រុង Hamaden  ប្រទេស​អ៊ីរ៉ង់​បាន​សុំ​និស្សិត​ម្នាក់​ឈ្មោះ Reza Parastesh ថតរូប​នៅតាម​ដងផ្លូវ ព្រោះតែ​បុរស​ម្នាក់​នោះ​មានមុខមាត់​និង​រូបរាង​ដូច​តារា​ឆ្នើម​របស់ Barcelona កីឡាករ Lionel Messi​។ ក្រុមប៉ូលិស​បាន​នាំ​និស្សិត​ម្នាក់​នោះ​ទៅកាន់​ស្ថានីយ​ប៉ូលីស និង​ដក​ទុក​រថយន្ត​របស់គេ​ថែមទៀត ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នៅ​ទី​សារ​ធាណៈ​។



​ភាព​រញ៉េរញ៉ៃ​បានកើត​ឡើង ដោយសារតែ​បុរស​វ័យ​២៥​ឆ្នាំនេះ ត្រូវបាន​គេ​យល់ច្រឡំ​ថា​ជា Messi​។ និស្សិត​ម្នាក់នេះ​កាត់សក់ និង​ទុក​ពុកមាត់ រួមទាំង​ពាក់អាវ​លេខ​១០​របស់​ក្រុម Barcelona ដូច​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​អីចឹង​ដែរ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាជន​នៅ​ទីនោះ និង​សុំ​រូបគេ​ថតរូប​ថែមទៀត​។​

​និស្សិត​ជនជាតិ​អ៊ីរ៉ង​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖«​មនុស្ស​នៅទីនេះ​ពិតជា​មើល​មក​ខ្ញុំ​ថា​ជា​Messi មែន ហើយ​ពួកគេ​ហៅ​ខ្ញុំ​ថា Messi អ៊ីរ៉ង់ និង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ត្រាប់​តាម​កំពូល​ខ្សែប្រយុទ្ធ​របស់ Barcelona ផងដែរ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ នៅពេល​ខ្ញុំ​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត ហើយ​ឲ្យ​ភាព​រីករាយ​នេះ​បានធ្វើ​ខ្ញុំ​រិត​តែមាន​កំលាំង​ចិត្តខ្លាំង​ឡើង​»​។​



Parastesh ត្រូវបាន​ក្រុម​អ្នកព័ត៌មាន​ល្បីៗ​ទាក់ទង​ដើម្បី​ធ្វើ​បទសម្ភាសន៍​ផងដែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​ក្រុមហ៊ុន​បង្ហាញ​ម៉ូត​ចុះកិច្ចសន្យា​ថែមទៀត ដោយសារតែ​រូបគេ​មានមុខមាត់​ដូច Messi នេះឯង​៕

​មាន​វីដេអូ​



Tag:
 បាល់ទាត់​
  Lionel Messi
  Reza Parastesh
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com