កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៤​ពិភពលោក​វិញ​ក្រោយ​ឈ្នះ Madrid Open
15, May 2017 , 1:33 pm        
រូបភាព
Rafael Nadal ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Madrid Open ជា​លើក​ទី​៥ ក្រោយ​ផ្តួល​កីឡាករ Dominic Thiem ក្នុង​លទ្ធផល​២​សិត​ជាប់​គ្នា ៧-៦(១០-៨) និង​៦-៤ ក្នុង​ទីលាន​ដីក្រហម​កាលពី​ថ្ង​អាទិត្យ​។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​កំពូល​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ពិភពលោក​វិញ​។​


​អតីត​កំពូល​កីឡាករ​វាយ​កូប​បាល់​លេខ​១​ពិភពលោក​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ប្រើ​ថេរវេលា ១​ម៉ោង និង​១៨​នាទី​ដើម្បី​យកឈ្នះ​កីឡាករ​សញ្ជាតិ​អូទ្រីស Dominic Thiem ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Madrid Open ដែល​ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។​

​នេះ​ជា​ពាន​ទី​៣​ហើយ​ដែល Nadal ទទួលបាន​នៅក្នុង​ឆ្នាំនេះ បន្ទាប់ពី​ឈ្នះ Monte Carlo Masters លើក​ទី​១០ កាលពី​ខែមេសា និង Barcelona Open ជា​លើក​ទី​១០​ផងដែរ​កាលពី​ដើមខែ​ឧសភា​នេះ ហើយ​រូបគេ​ក៏រ​ម្ពឹ​ង​ថា​នឹង​ដណ្តើមពាន French Open ជា​លើក​ទី​១០​ថែមទៀត នា​ការប្រកួត​ខាងមុខនេះ​។​

​បើតាម ATP World Tour ការទទួលបាន​ពាន​៣​ជាប់​គ្នា​នេះ បានធ្វើ​ឲ្យ​ម្ចាស់​ជើងឯក Grand Slam ១៤​សម័យកាល Rafael Nadal ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ពិ​ភ​លោក (Tennis World Ranking) ជំនួយ​ម្ចាស់​ជើងឯក Grand Slam ១៨​សម័យកាល Roger Federer វិញ​៕


Tag:
 វាយ​កូន​បាល់​
  Madrid Open
  Rafael Nadal
© រក្សាសិទ្ធិដោយ thmeythmey.com