ជាតិ
ពីនេះ ពីនោះ
ហេតុអ្វីបានជា «K» មានន័យថា «ពាន់»? 09, Jun 2018 , 11:39 am
![](https://image.thmeythmey.com/pictures/2017/06/12/thumb2/12620171655front.jpg)
×![]()
វីដេអូក្នុងហ្វេសប៊ុកមានអ្នកមើល (View) ប៉ុន្មាន K? គេដឹងភ្លាម K តំណាងឲ្យខ្នាត «ពាន់»។ តើ K មានប្រភពមកពីណា?
«K» ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ (SI Prefix) ដែលមានន័យថា «ពាន់»។ «K» ជា អក្សរ កាត់ដែលអ្នកវិទ្យាសាស្ត្របារាំងកំណត់ក្នុងប្រព័ន្ធខ្នាតអន្តរជាតិ (International System of Units) ដែលចេញពីពាក្យ «Kilo»។
តាមឯកសារនានា «Kilo» បានប្រែក្លាយពីភាសាក្រិកបុរាណ χίλιοι ( Khilioi ឬ chilioi ) ដែលមានន័យថា «ពាន់»។ ៩K មានន័យថា ៩ពាន់ ១០K មានន័យថា ១០ពាន់ ឬ១ម៉ឺន៕
![](https://image.thmeythmey.com/pictures/2017/06/12/thumb2/k_view.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com