កីឡាអន្តរជាតិ
អន្តរជាតិ
Confederations Cup៖ ស៊ីលីផ្តោតទៅលើ Ronaldo ខ្លាំងបំផុត ក្នុងជំនួប១/៤ 28, Jun 2017 , 3:56 pm
![](https://image.thmeythmey.com/pictures/2017/06/28/thumb2/ronaldo-front.jpg)
×![]()
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នឹងជួបស៊ីលីក្នុងវគ្គ៤ក្រុមចុងក្រោយពាន Confederations Cup ក្នុងកីឡដ្ឋាន Kazan Arena ក្រុង Kazan ប្រទេសរុស្ស៊ី ម៉ោង ១:០០ រាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ។ ជំនួបនេះខ្សែបម្រើ Marcelo Diaz របស់ស៊ីលីនិយាយថាក្រុមរបស់គេនឹងបិទ Cristiano Ronaldo ឲ្យជាប់មិនឲ្យមានបាល់លេងនោះទេ។
ខ្សែប្រយុទ្ធរបស់ Real Madrid វ័យ៣២ឆ្នាំ រកបាន២គ្រាប់ពីការប្រកួត៤ដង ក្នុងវគ្គសន្សុំពិន្ទុពូល A ដើម្បីជួយក្រុមព័រទុយហ្គាល់ឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup លើកទី១០នេះ។
![](https://image.thmeythmey.com/pictures/2017/06/28/thumb2/inside.jpg)
«យើងទាំងអស់គ្នាដឹងថាគាត់ [Ronaldo] គឺជាកីឡាករដ៏អស្ចារ្យម្នាក់ គាត់ពិតជាគ្រោះថ្នាក់ណាស់ពេលនៅលើទីលាន ហើយពូកែសម្រចទីថែមទៀត។ គាត់បានបង្កើតរដូវកាលដ៏អស្ចារ្យកន្លងទៅ ហើយគាត់អាចនឹងធ្វើបាននៅទីនេះដូចគ្នា»។ នេះជាសម្តីរបស់ Marcelo Diaz។
តែយ៉ាងណាក៏ដោយ ខ្សែបម្រើក្រុម Celta de Vigo វ័យ៣០ឆ្នាំនេះនៅតែជឿជាក់ថានឹងអាចបញ្ឈប់ CR7 បានដោយមិនឲ្យមានបាល់លេងច្រើនសម្រាប់ការប្រកួតនេះ ព្រោះសមាជិកក្រុមរបស់គេសុទ្ធិសឹងជាកីឡាករពូកែៗកម្រិតពិភពលោកផងដែរ។
![](https://image.thmeythmey.com/pictures/2017/06/28/thumb2/inside1.jpg)
ចំណែកមួយគូទៀតរវាង អាល្លឺម៉ង និងម៉ិកស៊ីក នឹងត្រូវប្រកួតនៅថ្ងៃស្អែកដើម្បីឈានទៅដណ្តើមពាន Confederations Cup ដែលសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនេះ៕
Tag:
បាល់ទាត់
Confederations Cup
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com