ពីនេះ ពីនោះ
«កាយត្រូវឈឺ ជីវិតត្រូវស្លាប់»! គួររស់នៅដោយរបៀបណាទើបមានតម្លៃ? 08, Jul 2018 , 8:59 pm
× «កាយត្រូវឈឺ ជីវិតត្រូវស្លាប់» នេះជារឿងដែលមនុស្សមិនអាចគេចផុតឡើយ ប៉ុន្តែ ក៏មិនមែនរស់នៅ ដើម្បីរង់ចាំតែថ្ងៃស្លាប់ ឬគ្រាន់តែកំដរជីវិតនោះទេ។ អ្វីដែលអ្នកគួរធ្វើនៅពេលនេះ គឺត្រូវរស់នៅដោយមានក្តីសង្ឃឹមជាមួយនឹងគោលដៅច្បាស់លាស់ ហើយចាប់ផ្តើមលើកទឹកចិត្តខ្លួនឯង ជឿជាក់លើខ្លួនឯង និងស្វែងរកជំនួយជាគំនិតពីអ្នកដទៃមកត្រិះរិះ បន្ទាប់មកអនុវត្តន៍សកម្មភាពប្រចាំថ្ងៃទៅតាមផែនរបស់អ្នក។
លើសពីនេះទៅទៀត កើតជាមនុស្សមិនត្រូវបង្កបញ្ហាដល់សង្គម និងរស់នៅដោយពឹងផ្អែកតែជំនួយពីសង្គមរហូតនោះទេ។ តែផ្ទុយមកវិញ ត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគុណធម៌ ហើយត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានមនុស្សដ៏មានចំណេះដឹង, ជំនាញ និងសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com