កីឡាអន្តរជាតិ
អន្តរជាតិ
Ali និង Kane មានតម្លៃខ្លួនថ្លៃជាង Messi និង Ronaldo 25, Jul 2017 , 7:39 pm
![](https://image.thmeythmey.com/pictures/2017/07/25/thumb2/front11.jpg)
×![]()
កីឡាកររបស់ក្រុម Tottenham Hotspur ពីររូបមានខ្សែបម្រើ Dele Alli និងខ្សែប្រយុទ្ធ Harry Kane មានតម្លៃខ្លួនថ្លៃជាងកំពូលកីឡាពីររូបនាពេលបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo និងស្ថិតក្រោម Neymar Jr. ម្នាក់ប៉ុណ្ណោះ ក្នុងចំណោមកីឡាករថ្លៃបំផុតទាំង១២រូប គិតត្រឹមឆ្នាំ២០១៧នេះ។ នេះបើតាមការផ្សាយរបស់ Goal.com។
បើតាមការសិក្សាស្រាវជ្រាវមួយរបស់ CIES Football Observatory ខ្សែប្រយុទ្ធ Neymar របស់ក្រុម Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក ប្រមាណ ២៤៤លានដុល្លារ តាមពីក្រោយដោយកីឡាករសញ្ជាតិអង់គ្លេសពីររូបគឺ Alli មានតម្លៃខ្លួន ១៨០លានដុល្លារ និង Kane ១៧៨លានដុល្លារ។
យ៉ាងណាក៏ដោយបើទោះបីជា Ronaldo ម្ចាស់ Ballon d'Or ៤សម័យកាល និង Messi ៥សម័យកាល សុទ្ធតែជាកំពូលតារាបាល់ទាត់ ដែលស្ថិតក្នុងបេះអ្នកគាំទ្រនៅទូទាំងពិភពលោកនាទសវត្សរ៍ទី២១នេះក៏ពិតមែន តែអ្នកទាំងពីរមិនមានតម្លៃខ្លួនថ្លៃដូចកីឡាករក្មេងៗនោះទេ ដោយសារមានវ័យចំណាស់បន្តិចទៅហើយ។
ខាងក្រោមនេះជាឈ្មោះកីឡាករដែលមានតម្លៃថ្លៃបំផុតទាំង១២ ក្រោយការវាយតម្លៃរបស់ CIES សម្រាប់ឆ្នាំ២០១៧៖
១- Neymar មានតម្លៃខ្លួន ២៤៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona
២- Dele Alli មានតម្លៃខ្លួន ១៨០លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Tottenham
៣- Harry Kane មានតម្លៃខ្លួន ១៧៨លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Tottenham
៤- Lionel Messi មានតម្លៃខ្លួន ១៧៥លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona
៥- Antonio Griezmann មានតម្លៃខ្លួន ១៧៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី AT-Madrid
៦- Luis Suarez មានតម្លៃខ្លួន ១៦៣លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona
៧- Paul Pogba មានតម្លៃខ្លួន ១៥៦លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Manchester United
៨- Gonzalo Higuain មានតម្លៃខ្លួន ១៣៩លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Juventus
៩- Eden Hazard មានតម្លៃខ្លួន ១៣៦លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Chelsea
១០- Paulo Dybala មានតម្លៃខ្លួន ១៣៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Juventus
១១- Cristiano Ronaldo មានតម្លៃខ្លួន ១៣០លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Real Madrid
១២- Kevin De Bruyne មានតម្លៃខ្លួន ១២៨លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Manchester City
![](https://image.thmeythmey.com/pictures/2017/07/25/thumb2/table1.jpg)
![](https://image.thmeythmey.com/pictures/2017/07/25/thumb2/table2.jpg)
Tag:
បាល់ទាត់
កីឡាករបាល់ទាត់ថ្លៃបំផុត
Dele Alli
Harry Kane
Neymar
Cristiano Ronaldo
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com