នៅក្រោយការប្រកួតពាន International Champions Cup កាលពីថ្ងៃទី២៤ ខែកក្កដា រវាងក្រុម Manchester United និងក្រុម Real Madrid ក្នុងកីឡដ្ឋាន Levi's ទីក្រុង Santa Clara សហរដ្ឋអាមេរិក ទូរទស្សន៍អេស្ប៉ាញបានបញ្ជាក់ពីសម្តីរបស់ Mourinho ថាមិនអាចទិញ Bale ទេ ព្រោះគេមិននិយាយចូលខ្ញុំ។
កន្លងទៅអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងដោយចង់បានខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះមកចូលរួមជាមួយ Manchester United នៅរដូវកាលថ្មីខាងមុខនេះ។ ប៉ុន្តែក្រោយមកក៏បានប្រកាសបញ្ចប់ការចង់បានអតីតសមាជិកក្រុម Spurs នេះវិញ។
នៅមុនពេលការប្រកួតចាប់ផ្តើម អ្នកចាត់ការក្រុមបិសាចក្រហម វ័យ៥៤ឆ្នាំ បានឈររង់ចាំស្វាគមន៍កីឡាកររបស់ Real Madrid ជាច្រើននាក់ដែលលោកធ្លាប់ដឹកនាំកាលនៅកាន់តំណែងនៅទីនោះ។ តែនៅពេល Bale ដើរមកដល់ Mourinho បានចាប់ដៃ និងអោនខ្សិបដាក់ត្រចៀកថា៖«ខ្ញុំមិនអាចទិញអ្នកបានទេ ព្រោះអ្នកមិននិយាយរកខ្ញុំ»៕