កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ដាក់គោលដៅយកកូន៧នាក់ ឲ្យដូចលេខអាវ និងម៉ាកយីហោខ្លួន 28, Jul 2017 , 8:39 pm
![](https://image.thmeythmey.com/pictures/2017/07/28/thumb2/front-cr.jpg)
×![]()
Cristiano Ronaldo មានគម្រោងយកកូនចំនួន ៧នាក់ ខណៈមានកូនបីនាក់រួចហើយ និងនៅក្នុងពោះមិត្តស្រីនាង Georgina Rodriguez ម្នាក់ទៀត។ ការចង់បានកូនរហូត៧ របស់ខ្សែប្រយុទ្ធឆ្នើម Real Madrid នេះ គឺដើម្បីឲ្យដូចនឹងលេខអាវ និងស្លាកយីហោ CR7 របស់គេ។
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្ន មានកូនចំនួន៣នាក់ ដែលកូនប្រុសច្បងឈ្មោះ Cristiano Jr. មានអាយុ ៧ឆ្នាំ និងកូនភ្លោះពីរនាក់ Eva និង Mateo ទើបចាប់កំណើតកាលពីពេលថ្មីៗនេះដោយប្រើសេវាពពោះជំនួស។
![](https://image.thmeythmey.com/pictures/2017/07/28/thumb2/ronaldo-inside.jpg)
តាមការចុះផ្សាយរបស់ DailyMail ការចង់បានកូនរហូតដល់៧នាក់នេះ តាមពិតទៅជាការចង់បានរបស់កូនប្រុសច្បង Ronaldo នោះទេ។ កីឡាករវ័យ ៣២ឆ្នាំនេះសារភាពថាកូនប្រុសខ្លួន Cristiano Jr ចង់បានប្អូន ៦នាក់ទៀត ដើម្បីគ្រប់៧នាក់ ទើបដូចនឹងស្លាកអាវលេខ៧ និងម៉ាកយីយោសម្លៀកបំពាក់ និងផលិតផលផ្សេងៗដែលមានសញ្ញា CR7។
ម្ចាស់ពាន Ballon d'Or ៤សម័យកាលនេះបានប្រាប់ទូរទ្សន៍ចិន អំឡុងពេលដំណើរកម្សាន្តទៅកាន់ប្រទេសចិនដោយសរសើរដូកប្រុសខ្លួនថា៖«គាត់គិតត្រូវហើយ គាត់ចង់បានប្អូនប្រុសស្រីថែមទៀត។ គាត់ចង់បានបងប្អូន៧នាក់ និងជាចលេខដែលខ្ញុំស្រលាញ់តាំងពីដើមមក»៕
![](https://image.thmeythmey.com/pictures/2017/07/28/thumb2/inside1.jpg)
Tag:
បាល់ទាត់
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com