ជាតិ
រថយន្ត
សង្គមជាតិ
ឈ្មោះខេត្ត«ពោធិ៍សាត់» ក្លាយមកពីពាក្យ«ពោធិ៍រសាត់» 16, Aug 2017 , 7:59 am
× ខេត្តពោធិ៍សាត់ ស្ថិតនៅភាគខាងលិចប្រទេសកម្ពុជា ចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តភាគខាងលិចមួយនេះ មានសក្តានុពលទេសចរណ៍ជាច្រើនរួមមាន មណ្ឌលវប្បធម៌កោះសំពៅមាស បូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង រមណីយដ្ឋានធម្មជាតិជាច្រើនទៀតដូចជា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ល្បាក់កំរោញ ភ្នំលាំងត្រាច ភ្នំបាយឃ្លះ ទំនប់ឈើតោក អូរដា ជម្រកសត្វក្រពើភ្នំ និងបឹងទន្លេសាបជាដើម។
វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បញ្ជាក់ថា «ពោធិ៍សាត់» គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យនិយាយតៗគ្នា មានដើមពោធិតូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅទីមួយ។ ហេតុនេះ ទើបគេឲ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់ និងសាត់ នេះ ជាពាក្យតែមួយ ប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជាពោធិ៍សាត់ តាំងជាទីរួមខេត្ត ហៅថាខេត្តពោធិ៍សាត់៕
Tag:
ពោធិ៍សាត់
ប្រវត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com