ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត នឹង​ស្តែងចេញ​នូវ​អាកា​រៈទាំង​អស់នេះ​
25, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​សរីរាង្គ​ភេទ​មួយ​ដែល​ស្ថិតនៅ​ខាងក្រោម​ប្លោកនោម និង​មាន​នាទី​ផលិត​ទឹកកាម​។ ករណី​រលាក​ក្រពេញ​ប្រូ​ស្តា​ត វា​នឹង​បណ្តាល​ឲ្យ​ទៅជា​ហើម ឈឺ និង​ពិបាក​នោម​។ វា​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ដល់​តំបន់​ប្រដាប់បន្តពូជ និង​មាន​អាកា​រៈ​ដូច​ជំងឺ​ផ្តាសាយ​ដែរ​។ មាន​កត្តា​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​កើតជា​ជំងឺ​នេះ​។​


​រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនតែ​អាស្រ័យ​ទៅតាម​មូលហេតុ​របស់​វា​។ រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា​៖
•    ពិបាក​នោម​
•    នោម​ឈឺ​
•    នោម​ញឹក​
•    ចេះតែ​ចង់​នោម​ខ្លាំង​នៅពេល​យប់​
•    ឈឺ​នៅ​តំបន់​គ្រលាន ពោះ​ផ្នែក​ខាងក្រៅ ឬ​ចង្កេះ​
•    ឈឺ​នៅ​តំបន់​ចន្លោះ​រន្ធ​គូថ​និង​ពងស្វាស​
•    ឈឺ​ក្នុង​ពងស្វាស ឬ​លិង្គ​
•    មិនមាន​ផាសុកភាព​ក្នុងពេល​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​
•    មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​

​វា​គឺជា​រឿង​ដែល​ល្អ​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ក្នុងករណី​ដែលមាន​អា​ការៈឈឺចាប់ ឬ​ពិបាក​ក្នុងការ​នោម​។ បើសិនជា​មិនបាន​ព្យាបាល​ទេ អាកា​រៈ​ជំងឺ​នោះ​អាច​នឹង​ធ្ងន់ធ្ងរ​ទៅៗ និង​នាំ​ឲ្យ​មាន​ផលវិបាក​ចំពោះ​សុខភាព​។ ផលវិបាក​ខ្លះ​មានដូចជា​៖
•    មានការ​បង្ក​រោគ​ដោយសារ​បាក់តេរី​ក្នុង​ចរន្តឈាម​
•    រលាក​នៅ​បំពង់​អេ​ពី​ឌី​ឌី​ម (Epididymitis)
•    មាន​ខ្ទុះ​នៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត​
•    មិនអាច​មានកូន​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com