ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ព្យាបាល​ការឈឺ​ខ្នង​ដោយ​ខ្លួនឯង​ទេ​?
25, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ខ្នង​គឺជា​បញ្ហា​សុខភាព​មួយ​ដែល​កើតឡើង​ស្ទើរតែ​គ្រប់គ្នា​ទៅហើយ​។ យ៉ាងណាមិញ ការជ្រើសរើស​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ទំនងជា​រឿង​មាន​ប្រយោជន៍​ណាស់​ក្នុងករណី​ដែល​មូលហេតុ​របស់​វា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​។​


​អ្នក​អាចអនុវត្ត​វិធី​ព្យាបាល​ការឈឺ​ខ្នង​ដោយ​ខ្លួនឯងបាន​តាមរយៈ​វិធី​ដូចខាងក្រោម​នេះ​៖

    ការព្យាបាល​ការឈឺ​ខ្នង​ធម្មតាៗ​នោះ​គឺ​ត្រូវ​សង្កេតមើល​ជំហរ​រាងកាយ​របស់​អ្នក​គ្រប់ពេល​។ ការ​អង្គុយ​កោង​ខ្លួន​នៅមុខ​តុ​ពេញ​មួយថ្ងៃ វា​ពិតជា​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ឆ្អឹង​កង​ខ្នង និង​ឈឺ​ខ្នង​បាន​។ ដូច្នេះ​ការរក្សា​ជំហរ​ខ្នង និង​ស្មា​ឲ្យ​ត្រង់ ព្រមទាំង​ផតពោះ​បន្តិច​ពេល​អង្គុយ គឺជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ការឈឺ​ខ្នង​នេះហើយ​។​
    បំបាត់​ការឈឺចាប់​នៅ​ខ្នង​តាមរយៈ​ការ​ស្អំ​ទឹក​ក្តៅ​។ ទឹក​ក្តៅ​អាចជួយ​បន្ថយ​ការឈឺចាប់ និង​អារម្មណ៍​គ្មាន​ផាសុកភាព​នៅ​ខ្នង​បាន​។ អ្នកខ្លះ​ក៏​អាច​ប្រើការ​ស្អំ​ទឹកកក​លើ​ករណី​គ្រិច​សាច់ដុំ ឬ​របួស​នៅ​សាច់ដុំ​បានដែរ​។​
    ថ្នាំ​បំបាត់​ការឈឺចាប់​អាចជួយ​បន្ថយ​ការឈឺចាប់ និង​ហើម​លើ​ករណី​ដែលមាន​របួស ឬ​គ្រិច​បាន ប៉ុន្តែ​មិនគួរណា​ប្រើ​វា​លើ​ករណី​ឈឺ​ខ្នង​ម្តង​ហើយ​ម្តង​ទៀតឡើយ ព្រោះ​វា​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​បាន​។​
    ចូរ​គេង​នៅលើ​គ្រែ​ដែលមាន​ខ្នើយ​ទន់​ល្មម​។​
    ការប្រើ​ដំឡូងបារាំង​ឆៅ​ស្អំ​នៅ​កន្លែង​ដែល​ឈឺ​នៅ​ខ្នង​ក៏មាន​ប្រយោជន៍​ដែរ ជាពិសេស​ការឈឺ​នៅ​តំបន់​ចង្កេះ​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com