ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ ធ្លាប់​លឺ​ទេ​ជំងឺ​រលាក​ភ្នាស់​បេះដូង​? វា​មាន​អាកា​រៈ​អ្វី​ខ្លះទៅ​?
27, Aug 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
ធម្មតា​បេះដូង​របស់​យើង​គឺមាន​ភ្នាស់​ខាងក្នុង​របស់​វា​ដូច​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ ហើយ​ការដែល​រលា​កនៅ​ភ្នាស់​នេះ​ភាគច្រើន​គឺជា​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី​តែម្តង​។ ប៉ុន្តែ​ជំងឺ​នេះ​មិនកើត​ឡើងជា​ញឹកញាប់​លើ​អ្នក​ដែលមាន​បេះដូង​សុខភាព​ល្អ​ឡើយ​។​


​រោគសញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស់​បេះដូង​មិនមែន​តែងតែ​ធ្ងន់ធ្ងរ​នោះទេ ហើយ​វា​ក៏​អាច​កើតឡើង​បន្តិច​ម្តងៗ​រយៈពេល​យូរ​ដែរ​។ ករណី​ដំណាក់កាល​ភ្លាមៗ រោគសញ្ញា​របស់​វា​ក៏​មិន​ខុសគ្នា​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែលជា​ហេតុ​នាំ​ឲ្យ​វា​ត្រូវបាន​គេ​ដាក់​រោគវិនិច្ឆ័យ​ខុស​។ ភាគច្រើន​ជំងឺ​នេះ​មាន​អាកា​រៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ ឬ​ការបង្ក​រោគ​ទូទៅ​ដែរ​ដូចជា​ជំងឺ​រលាក​សួត​ជាដើម​។ យ៉ាងណាមិញ អ្នកខ្លះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ភ្លាមៗ​តែម្តង​។ អាកា​រៈទាំង​នេះ​អាច​ដោយសារតែ​ការ​រលាក ឬ​ការខូចខាត​ណាមួយ​ក្នុង​ស្រទាប់​បេះដូង​។​

​រោគសញ្ញា​ញឹកញាប់​នៃ​ការ​រលាក​ភ្នាស់​នៅក្នុង​បេះដូង​មានដូចជា​៖
•    ស្បែក​ទៅជា​ស្លេកស្លាំង​
•    ក្តៅខ្លួន​
•    គ្រុន​ញ៉ាក់​
•    ឈឺ​សាច់ដុំ​
•    ឈឺសន្លាក់​
•    ចង្អោ​
•    ថយចុះ​ចំណង់​អាហារ​
•    មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ​ផ្នែក​ខាងឆ្វេង​និង​ខាងលើ​
•    ស្រក​ទម្ងន់​

​អាកា​រៈ​ធ្ងន់ធ្ងរ​នៃ​ការ​រលាក​ភ្នាស់​បេះដូង​ដូចជា​៖
•    ឈាម​ក្នុង​ទឹកនោម​
•    ហើម​ប្រអប់ជើង​
•    ហើមជើង​
•    ហើមពោះ​
•    ពិបាក​ដកដង្ហើម​
•    ក្អក​
•    ស្រក​ទម្ងន់​
•    អណ្តើក​រីក​ធំ ដែល​ឈឺ​នៅពេល​ប៉ះ​
•    បេះដូង​លោត​លឺ​សម្លេង​ខុសធម្មតា​

​ការប្រែប្រួល​ទៅលើ​ស្បែក​ក៏​អាច​កើតមាន​ដែរ​ដូចជា​៖
•    មាន​ឡើងក​ន្ទ​យល​ក្រហមៗ ឬ​ពណ៌​ស្វាយ​នៅក្រោម​ស្បែក​ម្រាមដៃ ឬ​ជើង​
•    បែក​សរសៃឈាម ដែលជា​ហេតុ​នាំ​ឲ្យ​កើតជា​កន្ទួល​ក្រហមៗ​នៅ​ភ្នែក ក្នុង​ថ្ពាល ឬ​មាត់ ឬ​ទ្រូង​

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស់​បេះដូង​មានការ​ប្រែប្រួល​ខ្លាំងណាស់​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ វា​អាច​ប្រែប្រួល​គ្រប់ពេល ហើយក៏​អាស្រ័យទៅលើ​មូលហេតុ​នៃ​ការបង្ក​រោគ​ដែរ​។ បើសិណជា​អ្នក​ធ្លាប់មាន​ប្រវត្តិ​បញ្ហា​បេះដូង ការវះកាត់​បេះដូង ឬ​រលាក​ភ្នាស់​បេះដូង​ពីមុនមក អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បើសិន​ជាមាន​រោគសញ្ញា​ទាំងអស់​ខាងលើ ជាពិសេស​ក្តៅខ្លួន​រយៈពេល​យូរ​ជាង ៣​ថ្ងៃ ឬ​អស់កម្លាំង​ខុសធម្មតា និង​មិនដឹង​មូលហេតុ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​



© រក្សាសិទ្ធិដោយ thmeythmey.com