ពីនេះ ពីនោះ
​រវាង​ពាក្យ «​ក​មា​ទោស​» , «​ខមាទោស​» តើ​ពាក្យ​មួយណា​ខុស​?
28, Aug 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​មួយចំនួន តែងតែ​ប្រើពាក្យ «​ក​មា​ទោស​» , «​ខមាទោស​» នេះ ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស ឬ​ត្រឹមត្រូវ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ «​ខមាទោស​» គឺ​ត្រឹមត្រូវ ។ នាមសព្ទ​នេះ​មានន័យថា ការសុំ​ឲ្យ​អត់​ទោស​, ពាក្យសុំ​ឲ្យ​អត់​ទោស ឬ លើកទោសចោល​។ ឧទាហរណ៍​៖ លោកគ្រូ​ខ្ញាល់​នឹង​ឯង ត្រូវ​ឯង​ទៅសុំ​ខ​មាល​ទោស​លោក​៕



© រក្សាសិទ្ធិដោយ thmeythmey.com