ពីនេះ ពីនោះ
អ្វី​ទៅជា «​ការ​កញ្ជ្រោល​នៃ​ព្យុះ​» និង «​ព្យុះ​ស៊ីក្លូន​ក្រៅ​តំបន់​ត្រូ​ពិ​ក​»?
28, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​ការ​កញ្ជ្រោល​នៃ​ព្យុះ​» និង «​ព្យុះ​ស៊ីក្លូន​ក្រៅ​តំបន់​ត្រូ​ពិ​ក​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​
​ពាក្យ «​ការ​កញ្ជ្រោល​នៃ​ព្យុះ​» (Storm surge) ជា​កំណើន​បណ្តោះអាសន្ន​នៃ​កម្រិត​កម្ពស់​(​នីវ៉ូ​)​ទឹកសមុទ្រ​នៅ​កន្លែង​ណាមួយ​ដោយសារ​លក្ខខណ្ឌ​ឧតុនិយម​មិន​ប្រក្រតី​(​សម្ពាធ​បរិយាកាស​ធាតុ​ទាប​និង​/​ឬ​ខ្យល់​ខ្លាំង​)​។ ការ​កញ្ជ្រោល​នៃ​ព្យុះ​មាន​កម្រិត​ខ្ពស់​លើសពី​ការរំពឹងទុក​នៅពេល​មានការ​ប្រែប្រួល​កម្លាំង​ទឹកជោរ​នៅ​ទីកន្លែង​និង​ក្នុងពេល​ណាមួយ​។


ចំណែកឯ «​ព្យុះ​ស៊ីក្លូន​ក្រៅ​តំបន់​ត្រូ​ពិ​ក​» (Extratropical cyclone) ជា​ខ្យល់ព្យុះ​មាន​ទ្រង់ទ្រាយ​ធំ​(​ក្នុង​រង្វង់​អង្កត់ផ្ចិត​១ ០០០​គ​.​ម​.) នៅ​តំបន់​ដែលមាន​រយៈទទឹង​មធ្យម​ឬ​ខ្ពស់ ដែល​ព្យុះ​នេះ​មាន​សម្ពាធ​ខ្សោយ​នៅ​ចំណុចកណ្តាល​ចំណែក​ខាងមុខ​មាន​សីតុណ្ហភាព​និង​សំណើម​ខ្ពស់​តាម​ខ្សែ​ដេក​។ ព្យុះ​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​នាំឱ្យមាន​ល្បឿន​ខ្យល់​ខ្លាំង​ខុស​ប្រក្រតី និង​ការធ្លាក់​កំណកអាកាស​ខ្លាំង ជាពិសេស នៅ​សិសិររដូវ​។​

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


© រក្សាសិទ្ធិដោយ thmeythmey.com