ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រោគសញ្ញា​ដែល​បញ្ជាក់ថា អ្នក​អាចមាន​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​
30, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​ក្នុង​ស្រោម​សួត​មិនមែន​គ្មាន​ទឹក​នោះទេ គឺមាន​ដែរ គ្រាន់តែ​ចំនួន​មួយ​តិចតួច​ដើម្បី​សម្រួល​ដល់​ការ​កកិត​របស់​សួត​បានល្អ​។ ប៉ុន្តែ​សម្រាប់​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​វិញ គឺជា​វត្តមាន​ទឹក​ច្រើន​ក្នុង​ស្រោម​សួត ដែល​វា​អាច​រំខាន​ដល់​សមត្ថភាព​នៃ​ការរីក​រួម​របស់​សួត​ក្នុងពេល​ដកដង្ហើម​បាន​។​


​រោគសញ្ញា​នៃ​ជំងឺ​ទឹក​ដក​ក្នុង​ស្រោម​សួត​ច្រើនតែ​ស្រដៀង​គ្នា​នឹង​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ និង​ជំងឺ​រលាក​សួត​ដែរ​។ ដូច្នេះហើយ គ្រូពេទ្យ​ច្រើនតែ​មិនអាច​សម្គាល់​ដឹងថា​មួយណា​ជា​ជំងឺ​របស់​អ្នក​ពិតប្រាកដ លុះត្រាតែ​មានការ​ស្នើរ​សុំ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​មួយចំនួនទៀត​។​

​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​ដែល​បញ្ជាក់ថា អ្នក​ទំនង​ជាមាន​ជំងឺ​ទឹក​ដក់​ក្នុង​ស្រោម​សួត​ហើយ​៖
•    ឈឺ​ក្នុង​ទ្រូង​ខ្លាំងក្លា ដែល​វា​ឈឺ​កាន់តែខ្លាំង​នៅពេល​ដកដង្ហើម​ជ្រៅៗ ឬ​ក្អក​។ អ្នកជំងឺ​អាច​នឹង​ឈឺចាប់​ដូច​គេ​ចាក់​អញ្ចឹង​។​
•    ក្អក​ជាប់​រហូត​ដែល​វា​នឹង​កើនឡើង​បន្តទៀត​។ វា​អាច​ជាការ​ក្អក​ស្ងួត ឬ​មាន​ស្លេស្ម​ច្រើនៗ​
•    ក្តៅខ្លួន​ជាប់​
•    ត្អើក​ជាប់​ដែល​អាចមាន​បាត់ៗ​
•    ដកដង្ហើម​ញ៉ាប់ ឬ​ពិបាក​ដកដង្ហើម​ជាពិសេស​ពេល​ដកដង្ហើម​ជ្រៅៗ​
•    សម្លេង​នៃ​ក​សារ​ដកដង្ហើម​មាន​លក្ខ​ណៈ​ប្រឹកៗ​
•    ករណីខ្លះ អ្នកជំងឺ​អាច​នឹង​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​ក៏មានដែរ​។​

​ក្នុងករណី​ដែល​អ្នក​សង្ស័យថា​ខ្លួន​មាន​ជំងឺ​ទឹក​ដក​ក្នុង​ស្រោម​សួត ឬ​មាន​រោគសញ្ញា​ច្រើន​នៃ​អាកា​រៈទាំង​អស់​ខាងលើ ចូរ​កុំ​ព្យាយាម​កំណត់​រោគវិនិច្ឆ័យ​ដោយ​ខ្លួនឯង តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com