ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច អ្នកនឹង​លែង​បន្ទោស​ថា​ការ​ញ៉ាំ​ស្រា​បៀរ​គឺ​ឥតប្រយោជន៍​ទៀតហើយ​
29, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្រា​បៀរ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បានធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា ភេសជ្ជៈ​បែប​ស្រា​បៀរ​គឺ​ពិត​ជាមាន​ផល​ល្អ​សម្រាប់​សុខភាព​មនុស្ស​មែន ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​សមល្មម​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មិនគួរ​ឲ្យ​ជឿ​នៃ​ការទទួល​ទាន​ស្រា​បៀរ​ក្នុង​កម្រិត​មួយ​មធ្យម​។​


​បង្កើន​កំហាប់​ឆ្អឹង​
​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ស្រា​បៀរ​មាន​សា​ធាតុ Silicon ដែល​អាចជួយ​ភ្ជាប់​សាច់ដុំ និង​ជាលិកា​ឆ្អឹង​ជាមួយគ្នា និង​បង្កើន​កំហាប់​ឆ្អឹង​បាន​។ ពពួក​ស្រា​បៀរ​បែប​ពណ៌​ខ្មៅ​ពិសេស​វិញ គឺមាន​សារធាតុ​មួយ​នេះ​ខ្ពស់ ដូច្នេះ​ការទទួល​ទាន​ត្រឹម​កម្រិត​មធ្យម​គឺអាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​។​

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​
​យោងទៅតាម​សាកលវិទ្យាល័យ Harvard ដែលមាន​ការសិក្សា​ច្រើនជាង ១០០ បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​រហូតដល់ ៤០​ភាគរយ​។ ដូច្នេះ​បើសិនជា​អ្នក​ចង់បាន​បេះដូង​សុខភាព​ល្អ អ្នក​អាច​ញ៉ាំ​ស្រា​បៀរ​ត្រជាក់ៗ​សម្រាប់​អាហារ​ពេលយប់​ខ្លះ​បាន​។​

​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​
​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​នាំ​ឲ្យ​កើន​ឡើងដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​។ ត្រៀម​ស្រា​បៀរ​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ខ្លួន​បាន​ហើយ​។​

​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​
​តាម​ការសិក្សា​ជា​លក្ខណៈ​ប្រៀបធៀប​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ទំនាក់ទំនង​ធ្វើ​ឲ្យ​ថយចុះ​នូវ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​ចាប់ពី ៣០០​មី​លី​លីត្រ​ចុះក្រោម​ក្នុង​មួយថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​បាន​ហើយ​។​

​បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​
​គ្មាន​នរណា​ចង់​ឲ្យ​មាន​គ្រួស​កើតឡើង​ក្នុង​តម្រងនោម​របស់ខ្លួន​ឡើយ​។ សំណាង​ដែរ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​មួយ​ដប់​ក្នុង​មួយថ្ងៃ​ឃើញថា វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​រហូតដល់ ៤០​ភាគរយ​ឯណោះ​។​

​ការពារ​ជំងឺ​ភ្លេចភ្លាំង​
​ពិតណាស់ រឿងនេះ​ស្តាប់ទៅ​ដូចជា​ចម្លែក​មែន ដែល​គេ​យក​គ្រឿង​ស្រវឹង​ទៅ​ទប់ស្កាត់​ជំងឺ​ភ្លេចភ្លាំង​ទៅវិញ​។ មនុស្ស​គ្រប់គ្នា​អាច​នឹង​ឆ្ងល់ និង​ស្រឡាំងកាំង​នៅពេល​ដឹង​រឿងនេះ​។ ប៉ុន្តែ​សារធាតុ Xanthohumol ដែលមាន​ក្នុង​ស្រា​បៀរ​អាចជួយ​បង្ការ​សម្ពាធ​អុកស៊ីតកម្ម ដែល​វា​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​នៅពេល​ចាស់ជរា​។ ដូច្នេះហើយ ការ​ញ៉ាំ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​ពិតជា​អាចជួយ​បន្ថយឥទ្ធិពល​នៃ​ការ​ចាស់​របស់​ខួរក្បាល​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com