ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​អាកា​រៈទាំង​នេះ គឺ​គ្រូពេទ្យ​សង្ស័យថា​ខ្សោយតម្រងនោម​ហើយ​
29, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម​គឺជា​សរីរាង្គ​មួយគូរ​ដែល​ស្ថិតនៅ​ខ្នង​ម្តុំ​ចង្កេះ​។ តម្រងនោម​នីមួយៗ​គឺ​នៅ​អម​ឆ្អឹង​កង​ខ្នង​។ ជាមាន​នាទី​ច្រោះ​ឈាម និង​ជាតិពុល​ពី​ក្នុង​រាងកាយ​។ តម្រងនោម​ក៏​បញ្ជូន​ជាតិពុល​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម និង​បញ្ចេញ​ចោល​មក​ខាងក្រៅ​ខ្លួន​។​


​ការ​ខ្សោយតម្រងនោម​កើតឡើង​នៅពេលដែល​តម្រងនោម​បាត់​បត់​សមត្ថភាព​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ឈាម​។ កត្តា​ច្រើនណាស់​ដែល​អាច​រំខាន​ដល់​សុខភាព និង​មុខងារ​របស់​តម្រងនោម​ដូចជា​៖
•    ជាតិពុល​ដែលមាន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន ឬ​ការប្រើប្រាស់​ថ្នាំ​
•    កំពុង​តែមាន​ជំងឺ​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​ជាប់​ខ្លួន​
•    ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្ងន់ធ្ងរ​
•    មានការ​ប៉ះទង្គិច​នៅ​តម្រងនោម​

​ទោះបីជា​យ៉ាងណាក៏ដោយ រោគសញ្ញា​ខុសៗ​គ្នា​នៃ​ការ​ខ្សោយតម្រងនោម​មាន​ច្រើនណាស់​។ ជាធម្មតា អ្នក​ដែលមាន​ជំងឺ​ខ្សោយតម្រងនោម​នឹង​ស្តែង​នូវ​អាកា​រៈ​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​ខ្លះទៀត​ក៏​គ្មាន​ដេរ​។ រោគសញ្ញា​ដែល​គ្រូពេទ្យ​តែងតែ​សង្ស័យ​នោះ​មានដូចជា​៖
•    ទឹកនោម​មាន​តិច​
•    ហើម​នៅ​ជើង កែងជើង និង​ប្រអប់ជើង​ដោយសារតែ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ដែល​រឿងនេះ​បង្កឡើង​ដោយសារ​ភាព​ខ្សោយ​របស់​តម្រងនោម​លើ​ការបញ្ចេញ​កាកសំណល់​
•    ពិបាក​ដកដង្ហើម​
•    សន្លឹម ឬ​អស់កម្លាំង​ខ្លាំង​
•    ចង្អោ​ជាប់​
•    វង្វេងវង្វាន់​
•    ឈឺចាប់ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​
•    ប្រកាច់​
•    សន្លប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com