ពីនេះ ពីនោះ
រវាង​ពាក្យ «​វិញ្ញាសារ​» , «​វិញ្ញាសា​» តើ​មួយណា​ត្រឹមត្រូវ​? ​
31, Aug 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន តែងតែ​សរសេរ​ពាក្យ «​វិញ្ញាសារ​» , «​វិញ្ញាសា​» នេះ​ដោយ​មិនដឹងថា ពាក្យ​ដែល​ត្រឹម​ត្រូវមាន​ព្យញ្ជនៈ​«​រ​» ឬ​អត់​នោះទេ​។ នៅ​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​វិញ្ញាសា​» ដោយ​មិនមាន​ព្យញ្ជនៈ​«​រ​»​ទេ​។


​នាមសព្ទ​នេះ មានន័យថា បំណង​ដើម្បី​ដឹង​ឲ្យ​ច្បាស់លាស់​, ការពិសោធ​, ការ​ល្បង​សាកមើល​នូវ​របស់​អ្វីមួយ​, ក្រដាស​អក្សរ​ផ្តិត​ពុ​ម្ភ​ដែល​ត្រូវ​ពិនិត្យ​កែ​។ ឧទាហរណ៍​៖ ពិនិត្យ​វិញ្ញាសា​, កែ​វិញ្ញាសា​ពុម្ព​, វិញ្ញាសាសរសេរ​, វិញ្ញាសា​សួរ​ផ្ទាល់មាត់​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com