ពីនេះ ពីនោះ
រវាង​ពាក្យ «​ប្រឡូក​» , «​ប្រលូក​» តើ​មួយណា​ត្រឹមត្រូវ​ជាង​? ​
01, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ការ​ពាក្យ «​ប្រឡូក​» និង «​ប្រលូក​» នេះ ដោយ​អ្នកខ្លះ​អះអាងថា​ពាក្យ​«​ប្រឡូក​»​ជា​ពាក្យ​ត្រូវ​។ ខ្លះ​ទៀតថា​សរសេរ​ពាក្យ​«​ប្រលូក​»​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖


​រវាង​ពាក្យ «​ប្រឡូក​» , «​ប្រលូក​» នេះ​ត្រូវ​ដូចគ្នា ប្រើ​ក្នុងន័យ​តែមួយ គឺ​សរសេរ​ជា​«​ប្រឡូក​»​ឬ​«​ប្រលូក​»​ក៏បាន​។ ប៉ុន្តែ ច្រើន​សរសេរ​ជា «​ប្រឡូក​» ជាង​។ ពាក្យ​នេះ​ជា​កិរិយាសព្ទ និង​ជា​កិរិយាវិសេសន៍ មានន័យថា លូក​ប្រវាយប្រតប់​គ្នា ច្របូក​ប្រចល់​, ដែល​លូកដៃ​រាវ​ច្របូកច្របល់​គ្នា​។ ឧទាហរណ៍​៖ ប្រឡូកប៉ូកប៉ាក់​, ប្រឡូកប្រឡាក់​,...៕  


© រក្សាសិទ្ធិដោយ thmeythmey.com