រូបត្លុក
កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ រដ្ឋាភិបាល​ហាក់​មើលរំលង​!
02, Sep 2017 , 7:59 pm        
រូបភាព
ដោយ:
 
​នៅក្នុង​ច្បាប់​ការងារ​របស់​កម្ពុជា គ្មាន​ចំណុច​ណាមួយ ដែល​ចែង​ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ ដែល​បម្រើ​ការងារ​នៅតាម​ផ្ទះ​នោះទេ​។ ដោយសារតែ​គ្មាន​ច្បាប់​ចែង ជា​ញឹកញាប់​អ្នកបម្រើ​ការងារ​នៅតាម​ផ្ទះ ត្រូវបាន​ម្ចាស់ផ្ទះ​រំលោភសិទ្ធិ ដូចជា​ការប្រើ​ឲ្យ​ធ្វើការ​ងារ​ហួស​ម៉ោង​ការងារ ប្រើ​ពាក្យសម្តី​ប្រមាថមើលងាយ និង​ម្ចាស់ផ្ទះ​មិន​ឲ្យ​ពួកគេ​ឈប់សម្រាក​ដូច​កម្មករ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ជាដើម​។ ជាងនេះទៅទៀត ប្រាក់ខែ​គោល​របស់​កម្មករ​បម្រើ​នៅតាម​ផ្ទះ ក៏​គ្មាន​ការកំណត់​នោះដែរ​។
 
​កន្លងមក​អ្នក​ម​ប្រើ​ការងារ​នៅតាម​ផ្ទះ តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដើម្បី​ឲ្យ​មានការ​កំណត់​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ តែ​មកដល់ពេលនេះ រដ្ឋាភិបាល​នៅ​មិនទាន់​ឆ្លើយ​តាម​ការចង់បាន​របស់​ពួកខ្លួន​នោះទេ​៕
 
 

Tag:
 ការងារ​តាម​ផ្ទះ​
 ​ កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com