ពីនេះ ពីនោះ
កំណាព្យ៖ គ្រប់គ្នា​ស្អាត ប្រទេស​ស្អាត​!
03, Sep 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ភុជង្គលីលា​

​កម្ពុជា​ស្អាត​ផ្តើម​ហើយ​ ​ពលរដ្ឋ​យើង​អើយ​ កុំ​ឡើយ​ធ្វើ​ហី​។​

 
​រួមគ្នា​ស្អាត​ទាំងប្រុស​ស្រី​ ​មួយ​នាទី​ក្តី​ ​កុំបី​ធ្វើ​ភ្លេច​។​
 
​សំរាម​ត្រូវ​ច្បាម​ខ្ចប់​វេច​ ​រួមទាំង​ប្លា​ស្ទិ​ក​ ​ខ្ចប់​វេច​ត្រឹមត្រូវ​។​
 
​ល្មម​ឈប់​បោះចោល​តាមផ្លូវ​ នាំ​ក្លិន​អាស្រូវ​ ​មិនត្រូវ​ទាំង​ច្បាប់​។​
 
​សាសន៍​ផ្សេង​គេ​ដៀល​យើង​យ៉ាប់​ ​មិន​គោរព​ច្បាប់​ ​សណ្តាប់ធ្នាប់​ចឹ​ង​។​
 
​ចង់​ស្អាត​ត្រូវ​សង្វាត​ប្រឹង​ ​ចាប់​គិត​ថ្លែង​ថ្លឹង​ ​សម្លឹង​ខ្លួនឯង​។​
 
​ត្រូវ​ស្អាត​គ្រប់​ទីកន្លែង​ ​ក្រៅ​ផ្ទះសម្បែង​   ​កន្លែងធ្វើការ​។​
 
​ដើរលេង​តាមផ្លូវ​សួនច្បារ​ ​ហូបចុក​អាហារ​ ​ទីណា​យើង​ស្អាត​។​
 
​រៀន​រស់​ជា​ពលរដ្ឋ​ឆ្លាត​ ​តាំងខ្លួន​ឱហាត​ ​សម្អាត​ផែនដី​៕
 ដោយ ប៉ាកាខ្មៅ

 

© រក្សាសិទ្ធិដោយ thmeythmey.com