ពីនេះ ពីនោះ
រវាង​ពាក្យ «​អាការ​» និង «​អាកា​រៈ​» តើ​មួយណា​ត្រឹមត្រូវ​? ​
05, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា​ច្រើនតែ​សរសេរ​ពាក្យ​នេះ ដោយមានសញ្ញា​យុគលពិន្ទុ (​ចំណុច​ពីរ​ទន្ទឹមគ្នា​) គឺ​សរសេរ​ជា «​អាកា​រៈ​» ដែលជា​ពាក្យ​ខុស​។ ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​សរសេរ​ជា «​អាការ​» ដែល​មិនមាន​សញ្ញាយុគលពិន្ទុ​ឡើយ​។​


​នាមសព្ទ​នេះ មានន័យថា គ្រឿង​សម្គាល់​, លក្ខណៈ​ជា​គ្រឿង​សម្គាល់​, រូបរាង​, ទ្រង់ទ្រាយ​, បែបបទ​, ឬ​ក​ពា​, សភាព​។ ល​។ ឧទាហរណ៍​៖ អាការរោគ​, ចេញ​អាការ​ឲ្យ​ដឹងថា​ល្អ​ឬ​អាក្រក់​។ ល​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com