ពីនេះ ពីនោះ
រវាង​ពាក្យ «​អាសនៈ​» និង «​អាសន៍​» តើ​មួយណា​ត្រឹមត្រូវ​?​ ​ ​
06, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ជា «​អាសនៈ​» មិនសូវ​ឃើញ​មាន​អ្នកសរសេរ​ជា «​អាសន៍​» នោះឡើយ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «​អាសនៈ​» ឬ «​អាសន៍​» ក៏បាន​ដែរ​។

​នាមសព្ទ​នេះ​មានន័យថា ទី​អង្គុយ​, អង្គុយ​, កម្រាល​ឬ​ប្រដាប់​សម្រាប់​អង្គុយ​។ ឧទាហរណ៍​៖ អង្គុយ​លើ​អាសនៈ​ស្មើគ្នា​, ភិក្ខុ​ដើម​អាសន៍ ភិក្ខុ​អ្នក​អង្គុយ​លើ​អាសនៈ​ខាងដើម​គេ​បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com