ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិច​និក​រំងាប់​អារម្មណ៍​-​រំងាប់​កំហឹង​
09, Sep 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​ដឹងថា “​កំហឹង​កំពុងតែ​កើនឡើង​” និង​យល់ច្បាស់​អំពី​មូលហេតុ​របស់​វា​ហើយ អ្នក​ត្រូវតែ​ដោះស្រាយ​ជាមួយ​កំហឹង​នោះ​អោយបាន​លឿន មុនពេល​ដែល​វា​ស្ថិតក្នុង​កាលៈទេសៈ​គ្រប់គ្រង​លែង​បាន​។​


​មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាចជួយ​អោយ​អ្នក​រំងាប់​អារម្មណ៍ និង​គ្រប់គ្រង​កំហឹង​បាន​ដូចជា ៖

•    ដកដង្ហើម​ជ្រៅៗ ៖ ការដកដង្ហើម​យឺតៗ និង​ជ្រៅៗ ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ប្រឆាំងនឹង​ការកើនឡើង​សម្ពាធ​នៃ​កំហឹង​បាន​។ គន្លឹះ​សំខាន់​នោះ​គឺថា ធ្វើយ៉ាងណា​ដកដង្ហើម​ចូល​ទៅក្នុង​ពោះ​អោយបាន​ជ្រៅៗ ដើ​ម្ប​អោយ​ខ្យល់​បរិសុទ្ធ​រត់​ចូលទៅក្នុង​សួត​បាន​កាន់តែច្រើន​។​
•    ហាត់ប្រាណ ៖ ការដើរ​នៅ​ជុំវិញ​កន្លែង​ណាមួយ​ក្នុង​កន្លែងធ្វើការ គឺជា​គំនិត​មួយ​ដ៏​ល្អ​។ វា​នឹង​ជួយ​បញ្ចេញ​នូវ​ថា​ម​ពេលដែល​កកកុញ​ក្នុង​ខ្លួន ដូច្នេះហើយ អ្នក​អាច​នឹង​ធ្វើអោយ​អ្វីៗ​ក្នុង​ក្បាលមាន​ភាព​ត្រជាក់​ជាង​មុន​មិន​ខាន​។​
•    ប្រើ​អារម្មណ៍ ៖ ចូរ​ទាញ​ប្រយោជន៍​នៃ​ការ​បន្ធូរ​អារម្មណ៍​រប​ស់​វិញ្ញាណ​ទាំង​។ អ្នក​ប្រហែលជា​អាច​ព្យាយាម​ស្តាប់​ចម្រៀង មើលរូប​ភាព​ដែល​អ្នក​ចូលចិត្ត ទទួលទាន​កាហ្វេ​បន្តិច​។​ល​។​
•    ម៉ាស្សា ឬ​បន្ថយ​ភាព​តានតឹង ៖ ចូរ​ធ្វើ​ចលនា​ស្មា​ចុះឡើង បើសិនជា​អ្នក​កំពុង​តែមាន​អារម្មណ៍​ឈឺចាប់ ឬ​អាច​ម៉ាស្សា​ថ្នមៗ​ទៅ​លើក និង​ស្បែកក្បាល​៕
​រួម​ជាមួយនឹង​វិធីសាស្ត្រ​ដ៏​ល្អៗ​ខាងលើនេះ អ្នក​គួរតែ​ជួប និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​គ្រូពេទ្យ ឬ​អ្នកជំនាញ​ភាគច្រើន អាច​នឹង​ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ថ្នាំ​រំងាប់​អារម្មណ៍​បន្តិចបន្តួច ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ស្ត្រេ​ស​របស់​អ្នក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ Calcibronat ជា​ឱសថ​រំងាប់​អារម្មណ៍ និង​ព្យាបាល​អ្នកមាន​បញ្ហា​ស្ត្រេ​ស​។ Calcibronat ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​អ្នកមាន​បញ្ហា​គិត​ច្រើន គេង​មិនសូវ​លក់ ស្ត្រេ​ស និង​បាក់​ទឹកចិត្ត​។​

​សូម​សាកសួរ​គ្រូពេទ្យ និង​ឱសថការី​របស់​អ្នក ដើម្បី​យល់​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍ និង​ការប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com