ពីនេះ ពីនោះ
រវាង​ពាក្យ «​ហ្មត់ចត់​» និង «​ម៉ត់ចត់​» តើ​មួយណា​ត្រឹមត្រូវ​ជាង​? ​
08, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា ធ្លាប់តែ​សរសេរ​ពាក្យ​«​ម៉ត់ចត់​» មិនដែល​ឃើញ​សរសេរ​ពាក្យ​«​ហ្មត់ចត់​»​ឡើយ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា «​ម៉ត់ចត់​» ឬ «​ហ្មត់ចត់​» ក៏បាន​ដែរ​។


​កិរិយាសព្ទ «​ម៉ត់ចត់​» ឬ «​ហ្មត់ចត់​» នេះ មានន័យថា ស្អាត​, បរិសុទ្ធ​, ប្រពៃ​, ឥត​មន្ទិល​, ត្រឹមត្រូវ​, គ្រប់គ្រាន់​។ ប៉ុន្តែ ពាក្យ​«​ម៉ត់ចត់​»​នេះ​មិនសូវ​ប្រើ​ទេ គេ​ច្រើន​ប្រើ​តាម​ប្រភពដើម​ថា «​ហ្មត់ចត់​»​។ ឧទាហរណ៍​៖ មនុស្ស​ហ្មត់ចត់​, ចិត្ត​ហ្មត់ចត់​, គំនិត​ហ្មត់ចត់​, ធ្វើការ​ហ្មត់ចត់​, ចេះ​ហ្មត់ចត់​៕


© រក្សាសិទ្ធិដោយ thmeythmey.com