អន្តរជាតិ
វៀតណាម សុំ​ជប៉ុន​ឲ្យ​ជួយ​ព​ន្លឿ​ន​ផ្តល់​អាជ្ញា​បណ្ណដើ​ម្បី​នាំ​ផ្លែឈើ​វៀតណាម​ទៅលើ​ជប៉ុន
16, Sep 2017 , 10:59 pm        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បាន​សន្យា​ជាមួយនឹង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន លោក Hiroshige ថា រដ្ឋាភិបាល​វៀតណាម នឹង​ផ្តល់​ការ​គាំពារ និង​ការគាំទ្រ​ដល់​អ្នកវិនិយោគ​ជប៉ុន​នៅ​ប្រទេស​វៀតណាម​គ្រប់បែបយ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ។ ការអះអាង​បែបនេះ ធ្វើឡើង​ក្នុងពេលដែល​រដ្ឋមន្ត្រី​ជប៉ុន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ។


​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc នៅ​ថ្ងៃ​១៤ កញ្ញា បាន​សាទរ និង​សរសើរ​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​និង​វៀតណាម នៅក្នុង​ជំនួប​ជាមួយនឹង​ជាមួយនឹង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​ហាណូយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារ ព័ត៌មាន​វៀតណាម  Vietnam News ។ 

​នៅក្នុង​ជំនួប​ដដែល​នោះ រដ្ឋាភិបាល​ក្រុង​ហាណូយ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ជួយ​ព​ន្លឿ​ន​ការផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​វៀតណាម​ដើម្បី​អាច​នាំចេញ​ផ្លែឈើ​ដូចជា​ផ្លែ​គូលែន និង​ផ្លែ​មៀន​ជាដើម​នោះ​ទៅកាន់ ប្រទេស​ជប៉ុន ។ វៀតណាម ក៏បាន​សុំ​ឲ្យ​ជប៉ុន​ជួយ​វៀតណាម​ក្នុង​ជួយ​សម្រួល​ផែនការ​សកម្មភាព អាទិភាព​ឧស្សាហកម្ម ដែលជា​យុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្ម​របស់​ខ្លួន ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​វៀត​ណា​ម​-​ជប៉ុន​២០២០ ។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល ។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន ក៏បាន​ប្រាប់​ភាគី​ភាគី​វៀតណាម​វិញ​ថា ជប៉ុន ក៏បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ជាមួយនឹង​ភាគី​វៀតណាម​លើ​ការកែទម្រង់​សហគ្រាស​សាធារណៈ និង​ព​ន្លឿ​ន​ការពិនិត្យ​លើ​សំណើ​នាំ​ការចូល​ផ្លែឈើ​ទៅកាន់​ជប៉ុន​ផងដែរ​។ លោក​រដ្ឋមន្ត្រី សន្យា​ផ្តល់​ការ​ជ្រោមជ្រែង​វៀតណាម ក្នុង​ដំណើរការ​អនុវត្ត​យុទ្ធសាស្ត្រ​ឧស្សា​តូបនីយកម្ម​។​

​សូម​ជម្រាប​ផងដែរ​ថា កន្លងមក ក្រៅពី​មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​វៀតណាម ជប៉ុន ក៏​តែងតែ​ជួយ​ជ្រោមជ្រែង​កិច្ចការ​ការពារជាតិរ​បស់​វៀតណាម​ផងដែរ​។ ជប៉ុន បានផ្តល់​នាវា​ល្បាត​ដល់​វៀតណាម ដើម្បី​ល្បាត​តាម​ដែនសមុទ្រ​របស់ខ្លួន ជាពិសេស​នោះ ដែនសមុទ្រ ដែល​កំពុង​តែមាន​ជម្លោះ​ជាមួយនឹង​ចិន​តែម្តង ៕


Tag:
 ​វៀតណាម​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com