អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​សាសនា និង​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ប្រជុំគ្នា​ពិភាក្សា​បញ្ហា​សន្តិភាព​ពិភពលោក​
17, Sep 2017 , 8:36 pm        
រូបភាព
ដោយ:
កូរ៉េខាង​ត្បូង៖​អង្គការ​អន្តរជាតិ HWPL  បានរៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ស្តីពី​កសាង និង​ផ្សព្វផ្សាយ​សន្តិភាព​ទៅកាន់​ពិភពលោក​។ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ទី ៣ នេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល (Seoul) ប្រទេស​កូរ៉េខាងត្បូង ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​មកពី​ជុំវិញ​ពិភពលោក​។​
 
​មេដឹកនាំ​សាសនា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ អ្នកសារព័ត៌មាន​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក បានមក​ជួបជុំគ្នា នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​សន្តិភាព​របស់​ពិភពលោក​។ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​សម្ពន្ធភាព​ពិភពលោក​នៃ​សន្តិភាព​សាសនា (WARP Summit) ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែល​រៀបចំឡើង​ដោយ​អង្គការ​អង្គការ​អន្តរជាតិ HWPL ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​។​
 
​កិច្ចប្រជុំ​កំពូល​លើក​ទី ៣ នៅ​ឆ្នាំ ២០១៧ នេះ ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​នៃ​ការបង្កើត និង​ការរក្សា​សន្តិភាព​ពិភពលោក ជាពិសេស​ការស្វែងរក​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​កសាង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​និង​ប្រជាជន នៅ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។​


 
លោក Man Hee Lee ព្រឹទ្ធ​បុស​របស់​អង្គការ​អន្តរជាតិ HWPL ( Heavenly Culture, Word Peace, Restoration of Light)  បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល មេដឹកនាំ​សា​សា​នា រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​កសាង​សន្តិភាព និង​ផ្ញើ​សារ​សន្តិភាព​ទៅកាន់​ពិភពលោក​ទាំងមូល​។ ជាងនេះទៀត លោក​ព្រឹទ្ធបុរស Mam Hee Lee ក៏​អំពាវនាវ​ឲ្យ​ប្រជាជន នៅលើ​ពិភពលោក​ត្រូវធ្វើ​ខ្លួន​ជា​អ្នក​នាំសារ​សន្តិភាព​គ្រប់គ្នា​។​

               លោក Man Hee Lee
​លោក​ព្រឹទ្ធបុរស​បន្ថែម​យ៉ាងនេះ​ថា​៖« មនុស្ស​គ្រប់គ្នា​នៅលើ​លោក​នៅពេលដែល​គេ​សួរថា តើ​អ្នកត្រូវការ​សន្តិភាព​ឬ​សង្គ្រាម​? ពួកគេ​ប្រាកដជា​ឆ្លើយថា ត្រូវការ​សន្តិភាព​ហើយ​។ ដូច្នេះ ប្រសិន​មនុស្ស​ត្រូវការ​សន្តិភាព គ្មាន​ហេតុផល​ណា ដែល​ត្រូវបង្កើត​សង្គ្រាម​នោះទេ​។ យើង​រួមគ្នា ដើម្បី​សន្តិភាព​ពិភពលោក​យើង និង​អ្នកជំនាន់ក្រោយ​»​។​
​ជាមួយគ្នា​ព្រឹទ្ធ​នារី​របស់​អង្គការ​ក្រុម​សន្តិភាព​ស្ត្រី​អន្តរជាតិ (IWPG)​លោកស្រី Nam Hee Kim បាន​និយាយ​ពី​ការអប់រំ​សន្តិភាព​។ នៅក្នុង​សន្និសីទកាសែត​ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ ១០០ នាក់​មកពី ៤៥ ប្រទេស លោកស្រី បញ្ជាក់​យ៉ាងនេះ​ថា​៖« ការអប់រំ​ស្តីពី​សន្តិភាព​ត្រូវ​ចាប់ផ្តើម​ពី​គ្រសារ សាលារៀន រដ្ឋាភិបាល រហូតដល់​អង្គការសហប្រជាជាតិ ដើម្បី​ពង្រីក​វិសាលភាព​នៃ​សន្តិភាព​»​។​លោកស្រី បន្តថា អង្គការ​របស់លោក​ស្រី នៅ​ជាមួយ​អង្គការ​អន្តរជាតិ HWPL ជានិច្ច ដើម្បី​រួមគ្នា​កសាង​សន្តិភាព​។ 

  លោកស្រី Nam Hee Kim មាន​សម្លៀក​បំពាក់ពណ៌លឿង
 
​សូមបញ្ជាក់ អង្គការ HWPL បង្កើតឡើង​នៅ​ឆ្នាំ ២០១២ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដោយ​លោក Man Hee Lee ជា​ស្ថាបនិក​។ អង្គការ​នេះ ជា​អង្គការ​អន្តរជាតិ ដែល​មិន​រកប្រាក់​ចំណេញ និង​បង្កើតឡើង ដើម្បី​សន្តិភាព ដោយ​សហការ​ជាមួយ ការិយាល័យ​ព័ត៌មាន​សាធារណៈ​របស់​អង្គការសហប្រជាជាតិ (UNDPI)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com