ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
កីឡាអន្តរជាតិ
អន្តរជាតិ
Floyd បង្ហាញភូមិគ្រិះថ្មីទើបទិញ តម្លៃ ២៥លានដុល្លារ
01, Oct 2017 ,
8:59 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
កំពូលអ្នកប្រដាល់ Floyd Mayweather បានសម្ញែងគេហដ្ឋានថ្មីមានឈ្មោះថា 'Beverly Hills castle' តម្លៃ២៥លានដុល្លារ ដែលមានទីតាំងនៅរដ្ឋឡាវេហ្គាសសហរដ្ឋអាមេរិក។ នៅក្នុងផ្ទះនោះមានបន្ទប់គេង៦ បន្ទប់ទឹក១០ រួមទាំងមានរោងកុនដែលអាចផ្ទុកអ្នកទស្សនា៥០នាក់ និងគ្រឿងបរិក្ខាផ្សេងៗជាច្រើនទៀតផងដែរ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកប្រដាល់មិនដែលស្គាល់ចាញ់សោះរបស់អាមេរិក និងជាម្ចាស់ខ្សែក្រវាតពិភពលោក៥ប្រភេទទម្ងន់ផ្សេងគ្នា ទើបតែផ្តួលអ្នកវាយក្នុងទ្រុង Conor McGregor នៅសង្វៀន T-Mobile Arena នាទីក្រុងឡាវេហ្គាស រដ្ឋ Nevada កន្លងមក។
Floyd បានបញ្ឈប់ស្តេចប្រដាល់ UFC របស់សាធារណរដ្ឋអៀរឡង់ត្រឹមទឹកទី១០ប៉ុណ្ណោះ ក្នុងការប្រកួតដែលបានបំបែកឯតទគ្គកម្មអាជីពរបស់គេដោយឈ្នះទាំង៥០ដង ហើយនិងត្រូវបានគេរំពឹងថាអ្នកប្រដាល់វ័យ៤០ឆ្នាំនេះ អាចរកប្រាក់ចំណូលបានច្រើនជាង ២៥០លានផោន ប្រមាណជា៣៣៧លានដុល្លារអាមេរិកទៀតផង។
បើតាម DailyMail ចុះផ្សាយ Mayweather កំពុងរីករាយជាមួយការចូលនិវត្តន៍របស់ខ្លួននៅក្នុងភូមិគ្រិះដ៏ធំស្កឹមស្កៃ តម្លៃ១៨.៩លានផោន ប្រមាណ ២៥លាដុល្លារ។ នៅខាងក្នុងវិមាន Beverly Hills នេះ មានអាងទឹក បន្ទប់គេងធំទូលាយ មានហាងតូចមួយ មានបន្ទប់ដាក់ស្រាដ៏ធំល្វឹងល្វើយ ហើយលើសពីនេះទៀតនោះថែមទាំងមានរោងកុនស្រាប់នៅក្នុងផ្ទះតែម្តង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com