ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
សិល្បះ
កម្ពុជា-ថៃ សម្តែងសិល្បៈរួមគ្នា ដើម្បីស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក
05, Dec 2017 ,
11:36 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
កម្ពុជា និងថៃ បានរៀបចំការសម្តែងសិល្បៈប្រពៃណី និងសហសម័យរួមគ្នា ដើម្បីស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។ ការសម្តែងនេះ ជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈរបស់កម្ពុជា និងវិទ្យាស្ថាន Bunditpatanasila នៃប្រទេសថៃ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ការសម្តែងសិល្បៈប្រពៃណី និងសហសម័យរួមគ្នារវាងសិល្បករកម្ពុជា និងថៃ នេះ បានប្រព្រឹត្តទៅ នារាត្រីថ្ងៃទី៤ ខែធ្នូ នៅសាលមហោស្រពចតុមុខ។ ជាការសម្តែងរួមគ្នា ដើម្បីស្វែងយល់ពីវប្បធម៌រវាងប្រទេសទាំង២ ដោយកម្ពុជា បានលើកយកទម្រង់សិល្បៈរបាំប្រពៃណីចម្រៀងរបស់ខ្លួនចំនួន៣បទ ឯភាគីថៃក៏បានសម្ដែងសិល្បៈរបាំប្រពៃណីថៃ៣បទដូចគ្នា និងការសម្ដែងរួមគ្នារវាងសិល្បករកម្ពុជា-ថៃ ចំនួន៤បទ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសនោះថា ការសម្ដែងសិល្បៈនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង រវាងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថាន Bunditpatanasila។ ការសម្ដែងនេះ គឺជាការផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ និងការអនុវត្តការសម្ដែងរវាងសាលាទាំង២។ លោកស្រី ភឿង សកុណា បញ្ជាក់ដូច្នេះថា៖«ប្រទេសទាំង២ មានវប្បធម៌ស្រដៀងគ្នា ដូច្នេះវាអាចធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត សម្រាប់ការសិក្សាស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ពិសេសសម្រាប់យុវជន»។
លោក Vira Rojpojchanarat រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា នេះជាការសម្ដែងលើកទី១ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថាន Bunditpatanasila។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃរូបនេះ បញ្ជាក់ទៀតថា នឹងមានការសម្ដែងផ្សេងៗទៀតរវាងប្រទេសទាំងពីរនៅពេបន្តបន្ទាប់ទៀត ដោយការសម្ដែងត្រូវធ្វើឡើងម្តងម្នាក់ ម្តងនៅកម្ពុជា និងម្តងនៅថៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កម្ពុជា-ថៃ
សិល្បៈ
ប្រពៃណី
សហសម័យ
© រក្សាសិទ្ធិដោយ thmeythmey.com