ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំបួសក្នុងរយៈពេលយូរ នឹងនាំជំងឺមករកអ្នក 08, Dec 2017 , 6:59 pm
× ថ្វីត្បិតតែការបរិភោគបន្លែច្រើនល្អចំពោះសុខភាព ក៏ប៉ុន្តែនៅពេលដែលអ្នកមិនញ៉ាំសាច់សោះ ក៏វាអាចប៉ះពាល់ដល់សុខភាពផងដែរ។ តើអ្នកពិសារបន្លែក្នុងរយៈពេលយូរ មិនញ៉ាំសាច់ អាចផ្តល់ផលប៉ះពាល់អ្វីដល់សុខភាពទៅ?
1. នៅពេលដែលអ្នកពិសារតែបន្លែសុទ្ធ ហើយមិនបរិភោគសាច់ វានឹងធ្វើឲ្យអ្នកបាត់បង់សារធាតុចិញ្ចឹមក្នុងរាងកាយ។ ជាហេតុដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយផងដែរ។ ដូចនេះ អ្នកងាយនឹងកើតមានជំងឺផ្សេងៗយ៉ាងឆាប់។
2. ស្បែករបស់អ្នកនឹងងាយចាស់ផងដែរ នៅពេលដែលអ្នកមិនបរិភោគសាច់ ហើយញ៉ាំតែបន្លែ។ ចំពោះនារី នឹងអាចធ្វើឲ្យរដូវមកមិនប្រក្រតី។ ដូចនេះ អ្នកនឹងងាយចាស់ជាខ្លាំងដោយមិនដឹងខ្លួន។
3. នៅពេលដែលពោះវៀនរបស់អ្នកមិនមានខ្លាញ់បន្តិចចូលទៅក្នុងនោះ វានឹងប្រែជាធ្វើការយឺត។ ដូចនេះ អ្នកនឹងងាយប្រឈមមុខនឹងជំងឺទល់លាមកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែពិសារសាច់ខ្លះ ដោយមិនគួរបរិភោគតែបន្លែនោះទេ ទើបអ្នកអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com