ពីនេះ ពីនោះ
ពាក្យ «ខ្នុរ»តែសាធារណជនអានថា«ខ្នោរ»ទៅវិញ 03, Jan 2018 , 9:59 pm
× ភាគច្រើនសាធារណជនទូទៅនិយមនិយាយពាក្យ«ខ្នោរ»ដោយជំនួសពាក្យ «ខ្នុរ»ទៅវិញ។ ការពិតពាក្យ«ខ្នោរ»មិនមានក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតឡើយ។ ពាក្យដែលត្រឹមត្រូវគឺ «ខ្នុរ»។ ទោះបីពាក្យ «ខ្នុរ»មានក្នុងវចនានុក្រមខ្មែរក្តី ក៏សាធារណជននៅតែទម្លាប់និយាយ«ខ្នោរ»នេះធ្លាប់មាត់ តាំងពីបូរាណកាលយូរមកហើយ។
វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ខ្នុរ»មានន័យថា ជាឈ្មោះឈើ ដំណាំមួយប្រភេទ មានផ្លែជាអាហារ ផ្លែមានពណ៌លឿង ដែលមានគ្រាប់អាចបរិភោគបាន។ ខ្នុរមានច្រើនប្រភេទ គឺខ្នុរណាំង(សាច់រឹង), ខ្នុរបាយស្រា(សាច់ជ្រាយជាដើម)។
នៅមានពាក្យមួយចំនួនផ្សេងទៀត ដែលសាធារណជន និយាយខុសពីការសរសេរ គឺ «តុ»តែនិយាយថា «តុក»ទៅវិញ។
ដើម្បីប្រើប្រាស់ពាក្យពេចន៍អក្សរសាស្ត្រខ្មែរឲ្យបានត្រឹមត្រូវ គួរគប្បីកែប្រែទម្លាប់មកប្រើប្រាស់ពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរវិញទើបត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com