ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាព​ឯការ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​ដែរ​
06, Jan 2018 , 1:19 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការដែល​រស់នៅ​ឯការ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកជា​មនុស្ស​គួរ​ឲ្យ​អាណិត​ទេ តែ​វា​ក៏​អាច​បន្ថយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជាប់​ក្នុង​ជីវិត​អ្នក​ច្រើន​ឆ្នាំ​ដែរ​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​ធ្វើ​ក្នុង​មន្ទីរពិសោធន៍​លើ​មនុស្ស និង​សត្វ​ស្វា ដែលមាន​គោលបំណង​ចង់ដឹងថា តើ​មាន​យន្តការ​ជីវសាស្ត្រ​ណាមួយ​ដែល​ជាប់ទាក់ទង​នឹង​ការរស់នៅ​ដាច់​ឆ្ងាយ​ពី​គេ ដែល​ដែល​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ឬ​ឆាប់​ស្លាប់​ឬ​អត់​។


​ការស្រាវជ្រាវ​បាន​ណែនាំ​ថា ការដែល​បង្កើន​សកម្ម​ភាព​របស់​ប្រព័ន្ធ​សរសៃប្រសាទ Sympathetic ប្រហែលជា​ភ្ញោ​ច​កាន់តែខ្លាំង​ទៅលើ​ការ​ការផលិត​របស់​កោសិកា​គ្រាប់​ឈាមស ក្នុង​ខួរឆ្អឹង​។ ក្នុងពេល​ជាមួយគ្នានេះដែរ វា​ប្រហែលជា​បន្ថយ​ការផលិត​របស់​ប្រូតេអ៊ីន​ប្រឆាំងនឹង​វីរុស ដូច្នេះ​ក៏​បន្ថយ​សមត្ថភាព​ទប់ស្កាត់​ការបង្ក​រោគ​ដែរ​។

​យ៉ាងណាមិញ ស្ថិតក្នុង​ដំណាក់កាល​នេះ វា​នៅតែ​ជា​ទ្រឹស្តី​នៅឡើយ​ទេ​។ ការសិក្សា​នេះ​មិនបាន​បញ្ជាក់​ដោយផ្ទាល់​ថា អ្នក​ដែល​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេ​ទំនងជា​ងាយ​នឹង​កើត​ជំងឺ ឬ​ឆាប់​ស្លាប់ និង​ប្រព័ន្ធ​ភាពស៊ាំ​ដើរតួនាទី​អ្វី​ឡើយ​។

​ភាព​ឯការ និង​ការរស់នៅ​ដាច់​ឆ្ងាយ​ពី​គេ​អាចជា​អារម្មណ៍​ស្មុគស្មាញ ហើយ​វា​ប្រហែលជា​ពិបាក​នឹង​រក​ឲ្យ​ឃើញ​កត្តា​មូលហេតុ​របស់​វា​ណាស់​។ វា​អាចជា​វដ្ត​ដែល​មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មិនសូវមាន​ការលើកទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុងសង្គម​ជាមួយ​អ្នកដទៃ និង​បង្កើត​អារម្មណ៍​ចង់​រស់នៅ​ឆ្ងាយ​ពី​គេ​ពី​ឯង​កាន់តែខ្លាំង​។

​ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​បំបាត់​ភាព​ឯការ ដោយ​វា​មាន​ទាំង​ការសុំ​ជំនួយ​ពី​គ្រូពេទ្យ និង​មាន​ការជួយ​ពី​សហគមន៍​ដែល​អ្នករស់នៅ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com