ពីនេះ ពីនោះ
ពាក្យ​សរសេរ​ជា​ព្យាង្គ​តម្រួត និង​មិន​សរសេរ​ជា​ព្យាង្គ​តម្រួត​!
19, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អក្សរសាស្ត្រ​ខ្មែរ​វិ​វ​ឌ្ឍ​ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​កត់ត្រា និង​កែសម្រួល​ពាក្យពេចន៍​ខ្មែរ​មួយចំនួន ដែល​សរសេរ​ជា​ព្យាង្គ​រាយ ទៅជា​ព្យាង្គ​តម្រួត​វិញ​។ ដោយឡែក​មាន​ពាក្យ​មួយចំនួន​នៅតែ​រក្សា​ធាតុ​ដើម​ដដែល​។


​ពាក្យ​ដែល​រក្សា​ភាពជា​ព្យាង្គ​រាយ​ដដែល​មានដូចជា​៖ សំរាម​, ជំងឺ​, កំណើត​។​ល​។

​ពាក្យ​ដែល​សរសេរ​ជា​ព្យាង្គ​រាយ ទៅ​ព្យាង្គ​តម្រួត​មានដូចជា​៖ រំងាប ឬ​រម្ងាប់​, រំងាស់ ឬ​រម្ងាស់​, រំងើក ឬរ​ម្ងើ​ង​, រំដោះ ឬ​រម្តោះ​, រំលឹក ឬ​រម្លឹក​, រំលាយ ឬ រម្លាយ​, រំលប់ ឬ​រម្លប់​, រំលុះ ឬ​រម្លុះ​, រំលត់ ឬ​រម្លត់​, រំលំ ឬ​រម្លំ​, រំលូត ឬ​រម្លូត​, រំលើង ឬ​រម្លើង​, រំសាយ ឬ​រម្សាយ​, រំហើយ ឬ​រម្ហើយ​, រំហែ ឬ​រម្ហែ​, រំអិល ឬ​រម្អិល​, រំលស់ ឬ​រម្លស់​, រំងក ឬ​រម្ងក​, ចំលើយ ឬ​ចម្លើយ​, សំនួរ ឬ​សំណួរ​, ចំនេះ ឬ​ចំណេះ​, សំដី ឬ​សម្តី​, សំវាស ឬ​សង្វាស​, សំវេគ ឬ​សង្វេគ​, សំងាត់ ឬ​សម្ងាត់​, កំរិត ឬ​កម្រិត​, តំរូវ ឬ​តម្រូវ​, សំរាប់ ឬ​សម្រាប់​, បំរាម ឬ​បម្រាម​, រំលោក ឬ​រម្លោក​, រំអា ឬ​រម្អា​, សំអាត ឬ​សម្អាត​, សំគាល់ ឬ​សម្គាល់​, សំងាច ឬ​សម្ងាច​, សំដែង ឬ​សម្តែង​, កំដៅ ឬ​កម្តៅ​, សំដៅ ឬ​សម្តៅ​, លំអៀង ឬ​លម្អៀង​, សំលាប់ ឬ​សម្លាប់​, សំគាំង ឬ​សម្គាំង​, សំបូរ ឬ​សម្បូរ​, សំភី ឬ​សម្ភី​។​ល​។​

​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ទោះបីជា​ពាក្យ​ទាំងនោះ​សរសេរ​ជា​ព្យាង្គ​រាយ ឬ​ព្យាង្គ​តម្រួត ក៏​នៅតែ​រក្សា​អត្ថន័យ​ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com