កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ ន័រវេស អាល្លឺម៉ង់ កាណាដា អាមេរិក ហូឡង់ ឈ្នះមេដាយច្រើនជាងគេ 26, Feb 2018 , 9:17 am
![រូបថត៖ AFP](https://image.thmeythmey.com/pictures/2018/02/26/thumb2/000_1173z5.jpg)
រូបថត៖ AFP
×![]()
ការប្រកួតកីឡាអូឡាំពិករដូវរងា (Pyeongchang 2018) ដែលចាប់ផ្តើមពីថ្ងៃទី៩ កុម្ភៈកន្លងមក បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយន័រវេស ទទួលបានជោគជ័យជាងគេ។ អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងហូឡង់ ស្ថិតក្នុងចំណោម Top 5 ។
ម្ចាស់ផ្ទះកូរ៉េខាងត្បូង ស្ថិតនៅចំណាត់ថ្នាក់លេខ៧ បន្ទាប់ពីស៊ុយអែត ។ ចំណែកក្រុមអាស៊ីផ្សេងទៀត រួមមាន ជប៉ុន ស្ថិតនៅលេខរៀងទី១១ ចិនលេខ១៦ និងកាហ្សាក់ស្ថាន នៅលេខរៀងទី២៨ ជាមួយឡេតូនី និងលិចតិញស្តាញ។
ក្រុមអត្តពលិកអូឡាំពិកពីរុស្ស៊ី ក៏បានសម្រេចសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ផងដែរ ដោយរកបានមេដាយមាស២ ដូចសាធារណរដ្ឋឆេក និងបេឡារុស រួមទាំងមេដាយប្រាក់ និងសំរឹទ្ធផ្សេងទៀត។
គ្មានប្រទេសពីទ្វីបអាហ្វ្រិកណាមួយទទួលបានមេដាយឡើយ ដោយឡែកប្រទេសនៅតំបន់អាស៊ាន រួមមានហ្វីលីពីន ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចជាទីម័រខាងកើត សុទ្ធតែមិនអាចប្រកួតប្រជែងជាមួយប្រទេសពីតំបន់អឺរ៉ុប ដែលមានភាពស៊ាំទៅនឹងកីឡារដូវរងា។
តារាងចំណាត់ថ្នាក់ និងមេដាយ៖
![](/https://thmeythmey.com/imgs/image/tables.JPG)
© រក្សាសិទ្ធិដោយ thmeythmey.com