ពីនេះ ពីនោះ
គ្រាមភាសា​អ្នកស្រុក​ឧស្សាហ៍​និយាយ តើ​ពាក្យ​អ្វី​ខ្លះទៅ​?
11, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភាសា​អ្នកស្រុក ដែល​គេ​ហៅថា «​គ្រាមភាសា​» ចំណាំ​ឃើញ​អ្នកស្រុក​ដែល​រស់នៅ​ទីជនបទ ឧស្សាហ៍​និយាយ​រវាង​អ្នកស្រុក​ដូចគ្នា​។ ប៉ុន្តែ​បើ​និយាយ​ជាមួយ​អ្នកស្រុក​ដទៃ ប្រហែលជា​ស្តាប់​មិន​យល់ ហើយ កាត់​ន័យ​ខុស​ទៀត​។
 
 
​ពាក្យ​ដែលជា​គ្រាមភាសា​ដែល​នៅ​ប៉ែក​បាត់ដំបង និង​សៀមរាប មានដូចជា សោ (​អស់កម្លាំង​), របូត​(​រហូត​), កាក់​ទុក​(​ឃាត់ទុក​), ដាក់​គូទ​អង្គុយ​(​សូម​អង្គុយ​ចុះ​សិន​មក​), លាម​(​បង​បន្លាយ​អោយ​វែង​)​។​
 
​នៅ​ប៉ែក​ស្វាយរៀង និយាយថា ចេ​វ​(​ស៊ូទ្រាំ​), លម​(​ឆ្ទឹ​ម​), បា​តេ ឬ​ប៉​តេ (​បាវ​), ឈ្នួត​(​ក្រមា​)​។ នៅ​ប៉ែក​កំពត គឺ​(​មែន​) (​ក្មួយ​ត្រូវការ​សៀវភៅ​នេះ​គឺ​?),​ពឺត​(​ប្រឹងប្រែង​, ប្រឹង​មែនទែន​)
 
​ចំណែកឯ​នៅ​ប៉ែក​ក្រចេះ សិ្គ​ញ​(​ខ្នាញ់​), ទឹក​រំលា​(​ទឹកជំនន់​)​។​ល​៕ 
 
​ដកស្រង់​ពី​វេយ្យាករណ៍​ខ្មែរ សរសេរ​ដោយ​លោក ជៀប គ​ន្ធា 

Tag:
 ពន្យល់​ពាក្យ​
  ​គ្រាមភាសា
© រក្សាសិទ្ធិដោយ thmeythmey.com