ពីនេះ ពីនោះ
ពាក្យ​«​ទំនឹម​,​ភាសិត​,​សុភាសិត​, ពាក្យស្លោក​» មានន័យ​ខុសគ្នា​បែបណា​?
11, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងនេះ មានន័យ​មិន​ដូចគ្នា​នោះទេ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់​បញ្ជាក់​ដូច្នេះ​ថា​៖
 
​ព្រះអង្គ​បាន​ពន្យល់​ពាក្យ «​ទំនឹម​» ជា​ពាក្យ​សម្រាប់​ផ្ទឹម​នឹង​ពាក្យ​ដទៃទៀត​។ ទំនឹមទំនៀម ជា​ពាក្យ​ចងក្រង​ជា​ប្រស្នា​។ ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​។​
 
«​ភាសិត​» ជា​ពាក្យសម្តី ដែក​គេ​ពោល​ហើយ យកមក​និយាយ សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នាមសព្ទ​ដទៃទៀត ពុទ្ធភាសិត ពាក្យ​ព្រះពុទ្ធ ពាក្យ​ដែល​ទ្រង់​ត្រាស់​សម្តែង​។ ទុព្ភាសិត ពាក្យ​អាក្រក់ សម្តី​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​។ 
 
«​សុភាសិត​» ពាក្យ​ពិ​រោះ ដែល​និយាយ​ត្រូវ ដែល​ឱវាទ​ល្អ​។ សុភាសិត​បុរាណ​បាន​ពោលថា «​អូស​ទូក​កុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក​ទឹក​»​។ 
 
​ចំណែក​«​ពាក្យស្លោក​» សេចក្តី​សរសើរ ពាក្យកាព្យ​សម្រាប់​សូត្រ​សរសើរ​។ សម្ល​ឆ្ងាញ់​ដោយសារ​គ្រឿង គ្រួសារ​រុងរឿង​ដោយសារ​មាន​ភរិយា​ល្អ​។ នេះ​ជា​ពាក្យស្លោក​ដែល​ផ្តល់​តម្លៃ​ដល់​ស្ត្រី​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com