ការឈឺភ្នែកអាចកើតឡើងនៅលើផ្ទៃនៃគ្រាប់ភ្នែកខាងក្រៅ ឬក្នុងរចនាសម្ព័ន្ធដ៏ជ្រៅរបស់ភ្នែកដែរ។ ការឈឺចាប់នៅភ្នែកធ្ងន់ធ្ងរ ជាពិសេសមានជាប់ទាក់ទងនឹងរឿងគ្រប់យ៉ាងនៃការមើលមិនឃើញតែម្តងនោះ ប្រហែលជាសញ្ញាមួយដែលអ្នកមានជំងឺធ្ងន់ធ្ងរហើយ។ ចូរស្វែងរកការព្យាបាលភ្លាមៗទៅ។
ការឈឺភ្នែកដែលកើតឡើងនៅលើផ្ទៃរបស់ភ្នែកប្រហែលជាអាចនិយាយបានថា ជាការរមាស់ៗ ក្រហាយៗ ឬជាការឈឺចាប់ដូចមានអ្វីចាក់។ ការឈឺចាប់នៅលើផ្ទៃខាងក្រៅរបស់ភ្នែកច្រើនតែជាប់ទាក់ទងនឹងរបស់អ្វីពីខាងក្រៅជាប់នៅលើភ្នែក ការបង្ករោគនៅភ្នែក ឬរឿងគ្រប់យ៉ាងដែលបង្កការរលាកដល់ភ្នាស់ខាងក្រៅនៃភ្នែក។
អ្នកប្រហែលជារៀបរាប់អំពីការឈឺចាប់របស់ភ្នែកមានប្រភពកាន់តែជ្រៅនៅក្នុងភ្នែក ជាការឈឺខ្ទក់ដែរ។ ចំពោះមូលហេតុរបស់វាអាចមានដូចជា៖
• អាឡែហ្ស៊ី
• ការរលាកត្របកភ្នែក
• កើតពពែឆ្កែ
• ឈឺក្បាលបែបនៅខាងក្រោយភ្នែក
• មានបញ្ហានឹងកន្តាក់ឡែន
• ការដាច់ដោចនៅកញ្ចក់ភ្នែកខាងក្រៅ
• ស្ងួតភ្នែក
• ត្របកភ្នែកលានចេញខាងក្រៅ
• ត្របកភ្នែកលានចូលក្នុង
• មានរបស់អ្វីមួយជាប់ក្នុងភ្នែក
• ជំងឺខ្វាក់កូម
• ការមានរបួសដូចជា ការប៉ះទង្គិចដោយការខ្ទាំ ឬក្រហាយ
• ការរលាកនៅផ្នែកពណ៌របស់ភ្នែក
• ការរលាកកក់នៀរបស់ភ្នែក
• ការរលាកសរសៃប្រសាទភ្នែក
• ក្រហមភ្នែក
• ការរលាកផ្នែកសៗនៃភ្នែក
• ការរលាកស្រទាប់កណ្តាលនៃភ្នែក៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh