កីឡាអន្តរជាតិ
អន្តរជាតិ
Southampton តែងតាំង Hughes ជាអ្នកចាត់ការថ្មីរហូតចប់រដូវកាល 15, Mar 2018 , 2:38 pm
× Southampton បានតែងតាំងលោក Mark Hughes អតីតអ្នកចាត់ការ Stoke City ជាអ្នកដឹកនាំថ្មីរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
បើតាមការផ្សាយរបស់ BBC អ្នកចាត់ការទូទៅសញ្ជាតិវេលស៍វ័យ៥៤ឆ្នាំរូបនេះ នឹងត្រូវមកជំនួសតំណែងលោក Mauricio Pellegrino ដែលត្រូវបាន Saints បញ្ចប់តំណែង កាលពីថ្ងៃចន្ទទី ១២ ខែមីនាកន្លងមកនេះ ដោយសារដឹកនាំក្រុមស្ថិតក្បែរតំបន់ត្រូវកាត់ចោលពី Premier League។
Saints រកបានតែ ២៨ពិន្ទុទេ ក្នុងចំណោម៣០ប្រកួត ស្ថិតនៅចំណាត់ថ្នាក់ទី១៧ នាំមុនក្រុមនៅតំបន់ត្រូវកាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ។
Hughes ត្រូវបាន Stoke បញ្ឈប់ពីតំណែងកាលពីខែមករាដោយសារក្រុមនេះធ្លាក់ទៅតំបន់ត្រូវកាត់ចោល បន្ទាប់ពីដឹកនាំបាន៤ឆ្នាំកន្លះ។
អតីតខ្សែប្រយុទ្ធឆ្នើម Manchester United ធ្លាប់ដឹកនាំក្រុមនៅក្នុងក្របខណ្ឌ Premier League បាន ៤៤៥ប្រកួត ដែលក្នុងនោះរួមមាន Blackburn, Manchester City, Fulham, QPR និង Stoke City។ លោក ក៏ជាអតីតអ្នកដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសវេលស៍រយៈពេល៥ឆ្នាំផងដែរ៕
Tag:
បាល់ទាត់
Mark Hughes
Southampton
© រក្សាសិទ្ធិដោយ thmeythmey.com