កីឡាអន្តរជាតិ
កំពូលអ្នកហែលទឹកទាំង១០រូបលើលោក ដែលជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ 17, Mar 2018 , 7:30 pm
× ជារៀងរាល់បួនឆ្នាំម្តងនៅពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅចូលមកដល់ អ្នកគាំទ្រនៅជុំវិញពិភពលោកតែងនាំគ្នានិយាយពីកីឡាហែលទឹក ដែលជាប្រភេទកីឡាដ៏ពេញនិយមមួយក្នុងចំណោមកីឡាពេញនិយមផ្សេងទៀត។
ថ្ងៃនេះសារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នកឲ្យស្គាល់អំពីកីឡាករហែលទឹកដែលមានឈ្មោះបោះសំឡេងបំផុតលើលោកចំនួន ១០រូប ដែលត្រូវបានចារចូលក្នុងសៀវភៅប្រវត្តិសាស្ត្រសម្រាប់វិញ្ញសាកីឡាក្នុងអាងទឹកមួយនេះ។
១-Michael Phelps កីឡាករហែលទឹករបស់អាមេរិក ដែលមានវ័យ៣២ឆ្នាំ ធ្លាប់ឈ្នះមេដាយមាសពីកីឡាអូឡាំពិកសរុបចំនួន ២៨ មេដាយ។ Phelps ផ្តើមល្បីឈ្មោះខ្លាំងចាប់ពីកីឡាអូឡាំពិកក្រុងប៉េកាំងដែលរូបគេអាចឈ្នះមេដាយមាស ៧ តែម្នាក់ឯង។
២-Mark Spitz អតីតកំពូលអ្នកហែលទឹករបស់អាមេរិក ធ្លាប់ឈ្នះមេដាយមាស ៧ ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងក្រុងម៉ុនិច ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ១៩៧២។ Spitz បច្ចុប្បន្នមានវ័យ៦៨ឆ្នាំ ក៏បានឈ្នះមេដាយមាសជាច្រើនពីព្រឹត្តិការណ៍ផ្សេងៗផងដែរ។
៣-Matt Biondi អតីតកំពូលអ្នកហែលទឹករបស់អាមេរិក វ័យ៥២ឆ្នាំ ធ្លាប់ឈ្នះមេដាយមាស ៥ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងសេអ៊ូលឆ្នាំ ១៩៨៨ និងជាម្ចាស់កំណត់ត្រា៥ប្រភេទវិញ្ជាផងដែរ។
៤- Ian Thorpe កីឡាករហែលទឹករបស់អូស្ត្រាលី វ័យ៣៥ឆ្នាំ ធ្លាប់ឈ្នះមេដាយមាស ៣ និងប្រាក់២ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងក្រុងស៊ីដនី ឆ្នាំ២០០០។
៥-Dara Torres អតីតកីឡាការិនីហែលទឹករបស់អាមេរិក វ័យ៥០ឆ្នាំ ធ្លាប់ឈ្នះមេដាយចំនួន១២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងជាម្ចាស់កំណត់ត្រា៣ប្រភេទវិញ្ជាផងដែរ។
៦-Natalie Coughlin កីឡាការិនីហែលទឹករបស់អាមេរិក វ័យ៣៥ឆ្នាំ ធ្លាប់ឈ្នះមេដាយ ១២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។
៧-Amy Van Dyken អតីតកីឡាការិនីហែលទឹករបស់អាមេរិក វ័យ៤៥ឆ្នាំ ធ្លាប់ឈ្នះមេដាយមាស ២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។
៨-Ryan Lochte កីឡាករហែលទឹករបស់អាមេរិក វ័យ៣៣ឆ្នាំ ធ្លាប់ឈ្នះមេដាយ១២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងនោះមេដាយមាសចំនួន ៧។
៩- Kristin Otto អតីតកីឡាការិនីហែលទឹករបស់អាមេរិក វ័យ៥២ឆ្នាំ ធ្លាប់ឈ្នះមេដាយមាសចំនួន ៦ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។
១០-Janet Evans អតីតកីឡាការិនីហែលទឹករបស់អាមេរិក វ័យ៤៦ឆ្នាំ ធ្លាប់ឈ្នះមេដាយមាសចំនួន ៤ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងឆ្នាំ១៩៨៨ និង ១៩៩២។
Tag:
ហែលទឹក
Michael Phelps
© រក្សាសិទ្ធិដោយ thmeythmey.com