ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់គេងលក់កាន់តែស្រួលគួរតែរៀបគម្រោងបែបណា? 20, Mar 2018 , 8:59 pm
![](https://image.thmeythmey.com/pictures/2018/03/20/thumb2/img_1521437504.jpg)
×![]()
ទោះបីជាការគេងលក់ពេលយប់ដ៏ល្អមួយក៏ត្រូវការការគិត និងរៀបចំមួយចំនួនផងដែរបើសិនជាអ្នកជាមនុស្សឧស្សាហ៍គេងមិនស្កប់ ឬមិនលក់។ យ៉ាងណាមិញ National Sleep Foundation បានណែនាំគន្លឹះខ្លះៗដើម្បីជួយសម្រួលដល់ការគេងលក់កាន់តែស្រួលដូចខាងក្រោមនេះ៖
• ចូលគេងឲ្យទៀតម៉ោងជារៀងរាល់យប់ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
• បង្កើតទម្លាប់បន្ធូរអារម្មណ៍នៅពេលគេង
• ចៀសវាងការគេងថ្ងៃ
• ហាត់ប្រាណរាល់ថ្ងៃ
• រក្សាសីតុណ្ហភាពត្រជាក់ក្នុងពេលគេង
• ទិញភួយ និងខ្នើយដែលគេងទៅមានផាសុកភាព
• ប្រើប្រាស់ពន្លឺចាំងនៅពេលព្រឹកដើម្បីជួយគ្រប់គ្រងចង្វាក់នៃការគេង
• ចៀសវាងការញ៉ាំគ្រឿងស្រវឹង និងបារី
• កុំញ៉ាំអាហារច្រើនៗពេកនៅពេលល្ងាច
• បើសិនជាអ្នកមិនអាចគេងបាន ចូរផ្លាស់ប្តូរបន្ទប់ និងធ្វើរឿងដើម្បីបន្ធូរអារម្មណ៍រហូតដល់មានអារម្មណ៍អស់កម្លាំង
• បើសិនជាអ្នកនៅតែមិនអាចគេបានទៀត ចូរពិគ្រៅជាមួយគ្រូពេទ្យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com