ពីនេះ ពីនោះ
ពលរដ្ឋខ្មែរមួយចំនួន យល់ច្រឡំរវាងពាក្យ «ចោងហោង» និង «ច្រហោង» 01, Apr 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/03/31/thumb2/peak.jpg)
×![]()
ពាក្យ «ចោងហោង និងច្រហោង» មានន័យមិនដូចគ្នាទេ ហើយការប្រើប្រាស់ ក៏ផ្សេងគ្នាដែរ។
វចនានុក្រមខ្មែររបស់ព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ចោងហោង» ថា ព្រហើន ដែលច្រឡោតខាម ច្រឡើសបើស កោងកាច ឈ្លានពាន ឥតមានសេចក្តីគោរព ដូចជាគេ តែនិយាយថា មនុស្សចោងហោង ឬមនុស្សព្រហើន ជាដើម។
ចំពោះពាក្យ «ច្រហោង» គឺសំដៅលើការអង្គុយ ដាក់បាតជើងទាំងពីរជាប់នឹងផ្ទៃបញ្ឈរជង្គង់ គូទផុតពីផ្ទៃ។ យើង អាចនិយាយថា អង្គុយច្រហោង មិនមែនអង្គុយចោងហោងនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com