ពីនេះ ពីនោះ
សោភិនី មិនមែនមានន័យថា «ស្រី្តលក់ខ្លួន ឬ ស្រី្តរកស៊ីផ្លូវភេទ» នោះទេ 19, Apr 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/04/18/thumb2/peak.jpg)
×![]()
សោភិនី គឺសំដៅដល់ស្រី្ត ដែលមានសម្ផស្សស្រស់ស្អាត និងគួរជាទីពិចពិលរមិលលរបស់បុរសទាំងឡាយ។ ទាល់តែស្ត្រីណាមួយ ដែលមានរូបឆោមបវរ ល្អលើសគេ ទើបអាចមានឈ្មោះថា សោភិនី។
វចនានុក្រមសម្តេច ជួន ណាន ពន្យល់ថា សោភិនី គឹជា ស្ត្រីល្អ ឬនាងល្អ។ វចនានុក្រមសម្តេច ជួន ណាត មិនបានផ្តល់អត្ថន័យថា សោភិនី គឺជាស្ត្រី ដែលលក់ខ្លួន ឬរកស៊ីផ្លូវភេទ ឡើយ។
ប៉ុន្តែ ប្រជាពលរដ្ឋទូទៅ បានឲ្យឈ្មោះស្ត្រីណាមួយ ដែលលក់ខ្លួន ឬរកស៊ីផ្លូវភេទ ថាជា «សោភិនី»។ ហេតុផលនោះ អាចថា ស្ត្រីដែលលក់ខ្លួន ឬរកស៊ីផ្លូវភេទ ទាល់តែមានរូបសម្ផស្សស្រស់ស្អាត ឬខិតខំតុបតែកាយ យ៉ាងណាឲ្យឆើតឆាយ ទើបអាចទាក់ទាញបុរសបាន។ ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋខ្មែរ តែងហៅ ស្រី្ត ដែលលក់ខ្លួន ឬរកស៊ីផ្លូវភេទ ថាជា «សោភិនី» បែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com