ពីនេះ ពីនោះ
រូបត្លុក
នៅក្នុងក្រុមហ៊ុន៖ អ្នកមានពឹងអ្នកក្រ, អ្នកក្រពឹងអ្នកមាន 27, May 2018 , 8:39 am
![](https://image.thmeythmey.com/pictures/2018/05/26/thumb2/cartoon-boss.jpg)
×![]()
ភ្នំពេញ៖ តាមពិត នៅក្នុងគំនិតជំនួញ ថៅកែ និងបុគ្គលិក ប្រៀបបីដូចជាសាំង និងរថយន្ត។ មានរថយន្ត អត់សាំង មិនអាចដំណើរការបានឡើយ។ មានសាំង អត់រថយន្ត ក៏មិនអាចធ្វើដំណើរបានដែរ។
បើទោះបីគំនិតនេះបង្កប់អត្ថន័យល្អយ៉ាងណាក្តី ក៏ថៅកែ និងបុគ្គលិកនៅតែគិតថា ភាគីនីមួយៗមានតម្លៃជាងជាងភាគីមួយទៀត។ ថៅកែ តែងតែគិតថា ពួកគេជាអ្នកបង្កើតការងារឲ្យបុគ្គលិក ពួកគេជាអ្នកផ្តល់ប្រាក់ខែឲ្យបុគ្គលិករស់ ដូច្នេះ ពួកគេមានតម្លៃជាង។ តែបុគ្គលិកវិញ គិតថា ពួកគេជាអ្នកធ្វើឲ្យក្រុមហ៊ុនចំណេញ ធ្វើឲ្យក្រុមហ៊ុនដំណើរការរាល់ថ្ងៃ ដូច្នេះ ពួកគេជាអ្នកមានតម្លៃជាង។
សរុបសេចក្តីមក នៅក្នុងដំណើរការក្រុមហ៊ុន បុគ្គលិក និងថៅកែ មានតម្លៃស្មើរគ្នា។ គ្មានភាគីណាមួយ, ក្រុមហ៊ុនមិនអាចដំណើរការបានឡើយ។ អ្នកមានពឹងអ្នកក្រ អ្នកក្រពឹងអ្នកមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com