ខ្មែរក្រហម
ជាតិ
នយោបាយជាតិ
លោក ស ខេង បើកភ្លើងខៀវសម្រាប់មហាបាតុកម្មប្រឆាំងលោក កឹម សុខា 07, Jun 2013 , 12:36 pm
![](https://image.thmeythmey.com/pictures/2013/06/06/thumb2/Kem_sokha_Chum_Mey.jpg)
×![]()
ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ អនុញ្ញាតឲ្យជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រៀបចំធ្វើមហាបាតុកម្មថ្ងៃទី៩ ខែមិថុនាខាងមុខ ដើម្បីប្រឆាំងនឹងលោក កឹម សុខា។
មហាបាតុកម្មនេះគ្រោងនឹងរៀបចំនៅទីលានប្រជាធិបតេយ្យ ហើយគ្រោងនឹងមានមនុស្សមួយម៉ឺននាក់ចូលរួមផងដែរ ដែរនេះខុសពីការស្នើសុំក្នុងលិខិត ដែលមានចំនួន២ម៉ឺននាក់។ ក្នុងលិខិតនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យមនុស្ស ៥០០នាក់ ហែរក្បួននៅតាមដងផ្លូវ ដើម្បីយកញ្ញតិ្តទៅការិយាល័យរបស់គណបក្សសង្គ្រោះជាតិ ស្នើសុំ ឲ្យលោក កឹម សុខា ធ្វើពិធីសុំទោសនៅក្នុងគុកទួលស្លែង ដែលត្រូវបានគេចោទថា លោកបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិមិ្មតនោះ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមាន លោក ជាម យៀប លោក ឈាង វុន បានប្រកាសចូលក្នុងក្បួនបាតុកម្មដែលជាការផ្តួចផ្តើមគំនិតរបស់លោក ជុំ ម៉ី តំណាងអតីតអ្នករងគ្រោះនៅសម័យខ្មែរក្រហមផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com